• 2020-12-01 08:54:42
  • ព័ត៌មាន

Zoom អាចរកបានជាង៧០០លានដុល្លារ ខណៈបុគ្គលិកនៅតែមានជាង១០នាក់

  • 2020-12-01 08:54:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេវាកម្ម​ប្រជុំ​ជា​វីដេអូខល​តាម​អនឡាញ Zoom បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ត្រីមាស​ទី​៣​របស់​ខ្លួន​ ដែល​អាច​រក​ប្រាក់​ចំណូល​បាន​ ៧៧៧,២​លាន​ដុល្លារ មាន​ការ​កើន​ឡើង​បួន​ដង បើ​ធៀប​នឹង​ពេល​ដូច​គ្នា​ឆ្នាំ​មុន។

ជោគជ័យ​របស់ Zoom មិន​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​ខ្លាំង​នោះ​ទេ​ដោយ​សារ​ Zoom បាន​ក្លាយ​ជា​សេវាកម្ម​ប្រជុំ​ជា​វីដេអូខល​ដ៏​ល្បី​ចាប់​តាំង​ពី​ជំងឺ​កូវីដ​១៩​បាន​ផ្ទុះ​ឡើង ហើយ​នៅ​អាច​បន្ត​កាន់​កាប់​តំណែង​កំពូល​ដែល​គូ​ប្រជែង​ដទៃ​ដូច​ជា Google Meet, Slack និង Microsoft Teams ពិបាក​ដណ្ដើម​យក។

Zoom មិន​បាន​ប្រាប់​អំពី​ចំនួន​អ្នក​ប្រើ​ប្រាស់​ដែល​ខ្លួន​មាន​សរុប​នោះ​ទេ ប៉ុន្តែ​បាន​ប្រាប់​អំពី​ចំនួន​អ្នក​ប្រើ​ប្រាស់​ដែល​បង់​លុយ​ប្រើ​សេវាកម្ម​ ដែល​ឃើញ​ថា​មាន​ចំនួន​កើន​ឡើង។ បច្ចុប្បន្ន Zoom មាន​អ្នក​ប្រើ​បង់​លុយ​ចំនួន ៤៣៣ ៧០០​នាក់ (​កើន​ឡើង​ពី ៣៧០ ២០០​នាក់​ត្រីមាស​មុន) និង​មាន​បុគ្គលិក​បម្រើ​ការងារ​ជាង ១០​នាក់៕​​​​

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់