• 2020-12-01 04:38:05
  • ព័ត៌មាន

អេម! គ្រាន់តែចូលមើលតាំងពិព័រណ៍ Motor Expo នៅថៃ តាមអនឡាញ អាចឈ្នះរង្វាន់ Apple Watch

  • 2020-12-01 04:38:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីតាំងពិព័រណ៍ Motor Expo លើកទី ៣៧ ដែលធ្វើឡើងនៅក្នុងប្រទេសថៃ បានពាំនាំបទពិសោធន៍ថ្មីមួយសម្រាប់ទស្សនិកជនរបស់ខ្លួន តាមរយៈការថតផ្សាយផ្ទាល់ នូវការដាក់តាំងបង្ហាញម៉ូតូ និងរថយន្តពីក្រុមហ៊ុនល្បីៗជាច្រើនជុំវិញពិភពលោក ស្របពេលដែលបញ្ហាកូវីដ១៩ នៅតែបន្តកើតមាន។

លោក Chalatchai Paphatphong អនុប្រធានគណៈកម្មាធិការរៀបចំពិព័រណ៍ Motor Expo លើកទី៣៧ ទទួលបន្ទុកផ្នែករដ្ឋបាលទូទៅ បានបង្ហាញថា ព្រឹត្តិការណ៍ MOTOR EXPO ONLINE PLATFORM គឺជាកម្មវិធីបែបឌីជីថល បង្ហាញពីរថយន្ត និងម៉ូតូទាំងអស់ ដែលបានដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ជាវីដេអូ Full HD មានរយៈពេលត្រឹមតែ ១ម៉ោងកន្លះប៉ុណ្ណោះ។ ។

ជាមួយគ្នានេះ វាក៏មានមុខងារណែនាំអ្នកទិញ (Buyer’s Guide) ដែលបង្ហាញខិត្តប័ណ្ណអេឡិចត្រូនិចរបស់ក្រុមហ៊ុនទាំងអស់ សម្រាប់ភាពងាយស្រួលនៃការប្រៀបធៀបទិន្នន័យ និងការគណនាដំបូងនៃការបង់រំលស់។ នៅពេលអ្នកមើលជ្រើសរើសរថយន្ត ឬម៉ូតូដែលពួកគេចាប់អារម្មណ៍ ហើយចុចប៊ូតុងទំនាក់ទំនង បុគ្គលិកពីក្រុមហ៊ុននោះនឹងទាក់ទងទៅជាភ្លាមៗតែម្តង។

មិនតែប៉ុណ្ណោះ អ្នកទស្សនាកម្មវិធី MOTOR EXPO ONLINE PLATFORM តាមរយៈតំណរភ្ជាប់ https://ve.motorexpo.co.th នេះ មានសិទ្ធិចុះឈ្មោះ និងចូលរួមក្នុងកម្មវិធី “View Motor Expo Online to win a prize” ដើម្បីចូលរួមប្រកួតប្រជែងយកនាឡិកា Apple Smart watch SE Model GPS (40mm) ដែលមានតម្លៃ ៩ ៤០០ បាត/គ្រឿង សរុប ១០ រង្វាន់។

កម្មវិធីតាំងពិព័រណ៍ខាងលើនឹងចាប់ផ្តើមពីថ្ងៃទី២ ដល់ ១៣ ធ្នូ ឆ្នាំ២០២០។ សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមចូលទៅកាន់គេហទំព៧រ www.motorexpo.co.th

By: Seng Long

មតិយោបល់