• 2020-12-01 03:25:30
  • ព័ត៌មាន

Samsung ដណ្ដើមបានតំណែងកំពូលពី Huawei នៅទឹកដីរុស្ស៊ី

  • 2020-12-01 03:25:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung បាន​ក្លាយ​ជា​ក្រុមហ៊ុន​ដែល​កាន់​កាប់​ចំណែក​ទីផ្សារ​ស្មាតហ្វូន​នៅ​រុស្ស៊ី​បាន​ច្រើន​ជាង​គេ​ប្រចាំ​ត្រីមាស​ទី​បី​នៃ​ឆ្នាំ ២០២០ នេះ​ ​ក្រោយ​ពី​អាច​​ដណ្ដើម​​​បាន​តំណែង​កំពូល​ដែល​ Huawei បាន​កាន់​កាប់​កាល​ពី​ត្រីមាស​មុន។

បើ​មើល​លើ​តួលេខ​នៃ​ការ​លក់​​រាយ​លើ​អនឡាញ​នៅ​រុស្ស៊ី​ប្រចាំ​ត្រីមាស​ទី​បី Samsung ​គឺ​នៅ​ពី​ក្រោយ​ Huawei និង Xiaomi។ ប៉ុន្តែ​ Samsung អាច​​យក​ឈ្នះ​ក្រុមហ៊ុន​ទាំង​ពីរ​បាន​តាម​រយៈ​ចំនួន​លក់​រាយ​ Offline ដែល​មាន​ច្រើន​សន្ធឹក។ បើ​បូក​សរុប​បញ្ចូល​គ្នា​ទៅ​​ Samsung មាន​កាន់​កាប់​ចំណែក​ទីផ្សារ​ស្មាតហ្វូន​ច្រើន​ជាង​គេ។

​ផ្អែក​តាម​ក្រុមហ៊ុន​ស្រាវជ្រាវ Counterpoint Research បាន​ឲ្យ​ដឹង​ថា​ស្មាតហ្វូន​ដែល​ពេញ​និយម​ជាង​គេ​របស់ Samsung នៅ​រុស្ស៊ី​គឺ​ម៉ូដែល​ Galaxy A51 និង​ម៉ូដែល Galaxy A31៕

ប្រភព៖ Sammobile ប្រែ​សម្រួល៖ សុខហេង

មតិយោបល់