• 2020-12-01 02:41:46
  • ផលិតផលថ្មី

មិននឹកស្មាន! កម្មវិធីមួយនេះអាចទិញ-លក់ ឬជួលអចលនទ្រព្យក្នុងស្រុកខ្មែរបានយ៉ាងងាយ

  • 2020-12-01 02:41:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វថ្ងៃវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជាកំពុងតែមានសក្តានុពលពុះកញ្ជ្រោលយ៉ាងខ្លាំងមិនថា ដីឡូត៍ ផ្ទះបុរី ខុនដូ និងអាផាតមិននោះទេសុទ្ធតែមានតម្រូវការច្រើន និងកំពុងរីកដូចផ្សិតនៅទូទាំងប្រទេសកម្ពុជា ។ ទន្ទឹមនឹងចរន្តនៃការទិញលក់អចលនទ្រព្យមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងនោះក៏មានផលពិបាកមួយចំនួនទាំងអតិថិជនដែលរកទិញ និងភ្នាក់ងារ ឬក្រុមហ៊ុនដែលផ្គត់ផ្គង់អចលនទ្រព្យ ។

អតិថិជនមួយចំនួនពិបាកក្នុងការទុកចិត្តដោយព្រួយបារម្ភខ្លាចប៉ះចំការឆបោកទិញប៉ះចំអចលនទ្រព្យខ្យល់ (ឆបោក) រីឯភ្នាក់ងារ ឬក្រុមហ៊ុនដែលបានវិនិយោគលើអចលនទ្រព្យច្រើនគម្រោងក៏មានផលពិបាកក្នុងការស្វែងរកអតិថិជនដោយសារតែច្រកក្នុងការផ្សព្វផ្សាយលក់អចលនទ្រព្យរបស់ខ្លួនមិនមានភាពទូលំទូលាយដើម្បីអាចដល់ដៃរបស់អតិថិជនគោលដៅរបស់ខ្លួន ។

តាមពិតមានកម្មវិធីទូរសព្ទដៃ Free មួយដែលអាចជួយដល់ការទិញ-លក់/ជួល អចលនទ្រព្យបានយ៉ាងល្អប្រសើរ មិនថាតែអតិថិជន និងភ្នាក់ងារអចលនទ្រព្យ ក៏ដូចជាក្រុមហ៊ុនអចលនទ្រព្យ សុទ្ធតែអាចស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យគ្រប់ប្រភេទបានដោយមិនបារម្ភភ័យព្រួយខ្លាចមានការឆបោក ឬមានអចលនទ្រព្យចង់ធ្វើការដាក់លក់តែមិនដឹងត្រូវរកអតិថិជននៅទីណា ។

កម្មវិធីទូរសព្ទដៃដែលអាចជួយដល់ការទិញ-លក់ ឬជួលអចលនទ្រព្យបានដោយសុវត្ថិភាព និងមានប្រសិទ្ធភាពគឺមានឈ្មោះ «Compass App» ។ កម្មវិធីមួយនេះប្រៀបដូចជាផ្សារសម្រាប់ការទិញ-លក់ ឬជួលអចលនទ្រព្យដែលមានលក្ខណៈពិសេសអាចជួយឱ្យម្ចាស់គម្រោង ឬភ្នាក់ងារអចលនទ្រព្យអាចស្វែងរកអតិថិជនគោលដៅរបស់ខ្លួន និងអាចជួយដល់អតិថិជនដែលមានបំណងចង់ស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យបានគ្រប់ប្រភេទ គ្រប់ទីកន្លែង គ្រប់ពេលវេលា ហើយថែមទាំងជាកម្មវិធីដែលអាចឱ្យលោកអ្នកដំឡើងបានក្នុងទូរសព្ទដៃរបស់លោកអ្នកដោយមិនគិតលុយ (Free) ។

កម្មវិធី «Compass App» មួយនេះមានលក្ខណៈពិសេស និងអត្ថប្រយោជន៍ត្រង់ថា ទោះបីជាអ្នកប្រើប្រាស់នៅទីណា តំបន់ណា ខេត្តណាក៏ដោយគឺអាចទិញ-លក់ ឬជួលអចលនបានគ្រប់ពេល ដោយការប្រើប្រាស់មិនមានភាពស្មុគស្មាញ ព្រោះតែកម្មវិធីមួយនេះក្តោបក្តាប់នូវរាល់ព័ត៌មានអចលនទ្រព្យទាំងអស់នៅទូទាំងប្រទេសកម្ពុជា និងមានការវាយតម្លៃពីអ្នកជំនាញអចលនទ្រព្យយ៉ាងច្បាស់លាស់ ។

មិនតែប៉ុណ្ណោះមានក្រុមហ៊ុនអចលនទ្រព្យទាំងធំទាំងតូចជាច្រើនសុទ្ធតែសហការជាមួយកម្មវិធី «Compass App» មួយនេះ ។ ដូច្នេះហើយបើសិនជាបងប្អូនត្រូវការទិញ-លក់ ឬក៏ចង់ជួលអចលនទ្រព្យណាមួយគឺនៅលើកម្មវធី «Compass App» គឺគ្រាន់តែចូលទៅកាន់ App Store (សម្រាប់ IOS) ឬ Play Store (សម្រាប់ Andriod) រួចធ្វើតាមការណែនាំខាងក្រោមនេះ ៖

1- ដំបូងយើងចូលទៅកម្មវិធី Play Store (ប្រសិនបើអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Andriod) និងចូលទៅកម្មវិធី App Store (ប្រសិនបើអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS)

2- បន្ទាប់មកចូលទៅកន្លែងស្វែងរក => Search រួចហើយសរសេរពាក្យថា «Compass App»

3- បន្ទាប់មកចុចលើពាក្យថា Download ឬក៏ពាក្យថា Get រួចជាការស្រេច

4- ចំណែកឯវិធីងាយស្រួលមួយទៀតគឺលោកអ្នកគ្រាន់តែ Scan Download តាម QR Code ជាការស្រេច

ចំណាំ ៖ នៅលើកម្មវិធី (App) ឬក៏ Website របស់ «Compass App» មានចំណុចពិសេសមួយដែលធ្វើឱ្យលោកអ្នកអាចជ្រើសរើសទីតាំង ក៏ដូចជាតម្លៃតាមដែលលោកអ្នកត្រូវការបានដោយគ្រាន់តែចូលទៅកាន់ Website : www.compass.com.kh => ចុចចូលកន្លែងទិញ-លក់ ឬជួល => បន្ទាប់មកវានឹងលោតពាក្យថា Help Me Fine => បំពេញនូវអ្វីដែលយើងចង់បានជាការស្រេច ៕

មតិយោបល់