• 2020-12-01 02:30:59
  • ព័ត៌មាន

ការពិតចង់កែ Suzuki Jimny ឲ្យដូច Mercedes G-Class អស់តែប៉ុណ្ណេះសោះ!

  • 2020-12-01 02:30:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Suzuki Jimny គឺជារថយន្ត SUV ខ្នាតតូចដែលមានរូបរាងបែបជ្រុងៗ និងចង្កៀងមុខមូលៗ ស្រដៀងទៅនឹង Mercedes G-Class គ្រាន់តែវាមានរាងតូចជាងប៉ុណ្ណោះ។

ថ្មីៗនេះ ក្រុមហ៊ុនមួយ Fast Car Service Center ដែលស្ថិតក្នុងទីក្រុងឌុយបៃ បានចេញលក់កញ្ចប់គ្រឿងតុបតែង ដែលអាចធ្វើឲ្យ Suzuki Jimny ប្រែខ្លួនទៅជា Mercedes G-Class បានក្នុងតម្លៃដ៏ថោកសមរម្យមួយ។

កញ្ចប់គ្រឿងតុបតែងនោះរួមមាន កាងខាងមុខ-ក្រោយ, ប៉ាណាមុខ, បំពង់ស៊ីម៉ាំងចំហៀង, ប្រព័ន្ធភ្លើង LED និង គម្របកង់សាគួខាងក្រោយ ជាដើម ក្នុងតម្លៃត្រឹមតែ ៥ ៧០០ដុល្លារប៉ុណ្ណោះ។

គួរឲ្យដឹងថា រថយន្ត Jimny មានបំពាក់ម៉ាស៊ីនចំណុះ ១,៥លីត្រ មានកម្លាំងសរុប ១០០សេះ។ ចំណែកឯ G-Class វិញ ប្រើម៉ាស៊ីនចំណុះ ៤,០លីត្រ V8 មានកម្លាំងដល់ ៤១៦សេះឯណោះ៕

ប្រភព៖ Zing ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់