• 2020-12-01 01:51:20
  • ព័ត៌មាន

អួតថា iPhone ធន់នឹងទឹក ប៉ុន្តែពេលចូលទឹកខូចអត់ធានា ឥឡូវ Apple ត្រូវពិន័យ ១២លានដុល្លារ

  • 2020-12-01 01:51:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយតករ​​អ៊ីតាលី​បាន​ដាក់​ពិន័យ​ Apple ប្រមាណ ១២​លាន​ដុល្លារ ដែល​បាន​ផ្សព្វផ្សាយ​មិន​ច្បាស់​លាស់​អំពី​សមត្ថភាព​ធន់​នឹង​ទឹក​របស់ iPhone។

និយតករ​​​អ៊ីតាលី​បាន​រក​ឃើញ​ថា​ Apple មាន​កំហុស​លើ​រឿង​ចំនួន​ពីរ​ចំណុច​ ទី​មួយ​គឺ​ Apple បាន​អះអាង​ពី​សមត្ថភាព​ធន់​នឹង​ទឹក​នៃ iPhone ទៅ​កាន់​អតិថិជន​ដោយ​មិន​បញ្ជាក់​ថា​​សមត្ថភាព​​ធន់​នោះ​អាច​ទទួល​បាន​ក្រោម​លក្ខខណ្ឌ​ត្រឹម​ត្រូវ​ណា​មួយ។

មួយ​វិញ​ទៀត​ Apple បាន​និយាយ​ថា​ iPhone មិន​មាន​ធានា​ក្រោម​លក្ខខណ្ឌ​ដែល​ខូច​ដោយ​សារ​ទឹក​ ឬ​​វត្ថុ​រាវ​នោះ​ទេ។ អតិថិជន​ក៏​មិន​ទទួល​បាន​ការ​ត្រួត​ពិនិត្យ​ពេល​ដែល​ទូរសព្ទ​របស់​ពួក​គេ​ខូច​ដោយ​សារ​ទឹក​ ឬ​វត្ថុ​រាវ​​ដទៃ​ទៀត​ដែរ ដែល​គិត​សព្វ​ៗ​ទៅ​ដូច​ជា​មិន​សម​ទំនង​នឹង​ការ​អះអាង​​​របស់ Apple ថា​ iPhone អាច​ធន់​នឹង​ទឹក។

ដោយ​សារ​កំហុស​ពីរ​នេះ Apple ត្រូវ​រង​ការ​ពិន័យ​ជា​ទឹក​ប្រាក់ ១២​លាន​ដុល្លារ និង​​ត្រូវ​ចេញ​ផ្សាយ​កំណត់​ចំណាំ​លើ​វិបសាយ​របស់​ខ្លួន​​ប្រចាំ​ប្រទេស​អ៊ីតាលី ​ដើម្បី​​ធ្វើ​ការ​បញ្ជាក់​ឲ្យ​បាន​ត្រឹម​ត្រូវ​ជូន​អតិថិជន៕​​​​​​

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់