• 2020-11-30 01:57:17
  • ហាងឆេងផលិតផល

​ទាយមិនខុសមែន! នេះហើយតម្លៃ Scoopy ២០២១ មាន Smart Key លក់នៅខ្មែរ

  • 2020-11-30 01:57:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ Honda Scoopy ស៊េរីឆ្នាំ២០២១ មាន Smart Key បាន​មាន​វត្តមាន​នៅ​ខ្មែរ​ជាផ្លូវការ​​ជា​មួយ​តម្លៃ​ដូច​ការ​រំពឹង​ទុក​មែន។

ម៉ូតូ Honda Scoopy ឆ្នាំ២០២១ ប្រើម៉ាស៊ីន eSP កម្លាំង ១១០សេសេជំនាន់ថ្មី មាន​លក់​នៅ​ខ្មែរ​​តាម​ប្រភព​ពី​ហាង ChanDararith motor seller ម៉ូតូ Scoopy ស៊េរីឆ្នាំ២០២១ មាន Smart Key នេះមាន​តម្លៃ ២ ៩៤០ដុល្លារ។

ចង្កៀងមុខប្រភេទ LED នឹងអំពូលបំភ្លឺពេលថ្ងៃរាងមូល លើស​ពី​នេះ​ក្រុមហ៊ុន​បាន​ធ្វើ​ឲ្យ​តួខ្លួន eSAF (Enhanced Smart Architecture Frame) កាន់​តែ​មានភាពរឹងតែមាំ និងស្រាលជាងមុន។ ជាមួយប្រព័ន្ធប៊ិចសាំង PGM-Fi ហើយមានកម្រិតស៊ីសាំង ៥៥គីឡូម៉ែត្រ/លីត្រ និងមានធុងសាំងចំណុះ ៤,២លីត្រ។

​គូស​បញ្ជាក់​ថា​កាលពី​ថ្ងៃ​ទី ១៦ វិច្ឆិកា កន្លង​ទៅ​​ថៃ​បាន​ប្រកាស​ចេញ​ម៉ូតូ Honda Scoopy ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដោយមានការឌីហ្សាញថ្មីមើលទៅកាន់​តែ​មាន​ភាព​ទាន់សម័យ៕

ប្រភពរូប៖ ChanDararith motor seller

អត្ថបទ៖ ម៉េងងី

មតិយោបល់