• 2020-11-27 01:55:56
  • ព័ត៌មាន

រោងចក្រផលិត iPad និង MacBook នៅចិន រើទីតាំងមកក្បែរកម្ពុជា

  • 2020-11-27 01:55:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Foxconn ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​តែ​ធ្វើ​ការ​រើ​សង្វាក់​ផលិតកម្ម​​ផលិត​មួយ​ចំនួន​នៃ​​ iPad និង MacBook ​ចេញ​ពី​​​ប្រទេស​ចិន​ជា​លើក​ដំបូង។ របាយការណ៍​បាន​និយាយ​ថា​ iPad មួយ​ចំនួន​នឹង​ត្រូវ​ផលិត​នៅ​វៀតណាម ចាប់​ផ្ដើម​ពី​ឆមាស​ដំបូង​ឆ្នាំ​ក្រោយ​នេះ។

បើ​ផ្អែក​តាម​ប្រភព​ផ្ទៃ​ក្នុង​​បាន​ឲ្យ​ដឹង​ថា​រោងចក្រ​ Foxconn ចង់​សាង​សង់​សង្វាក់​ផលិតកម្ម​ថ្មី​ក្នុង​ប្រទេស​វៀតណាម​ដើម្បី​ផលិត iPad និង MacBook ដែល​នឹង​មាន​ទីតាំង​នៅ​ក្នុង​ខេត្ត​ Bac Giang ប្រទេស​វៀតណាម។

ទោះ​បី​ជា​ Foxconn មិន​បាន​ឆ្លើយ​តប​ជុំវិញ​ការ​រើ​សង្វាក់​ផលិតកម្ម​នេះ ប៉ុន្តែ​នៅ​ក្រុមហ៊ុន​​បាន​បង្កើត​រោងចក្រ​សាខា​មួយ​រួច​ទៅ​ហើយ​នៅ​ប្រទេស​វៀតណាម​ដែល​មាន​ឈ្មោះ​ថា​ FuKang Technology Co Ltd ដែល​មាន​ការ​បណ្ដាក់​ទុន​ជា​ទឹក​ប្រាក់​ប្រមាណ ២៧០​លាន​ដុល្លារ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់