• 2020-11-26 09:52:24
  • ព័ត៌មាន

កម្មវិធីថ្មីប្លែកមួយ ដែលអ្នកចូលរួមអាចដោះស្រាយបញ្ហារបស់ក្រុមហ៊ុនធំៗ និងឈ្នះរង្វាន់ ៤០លានរៀល

  • 2020-11-26 09:52:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ Techo Startup Center បាន​ប្រកាស​ពីកម្មវិធី​ប្រកួត​ប្រជែង​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា "Reverse Innovation ឬ នវានុវត្តន៍បញ្រ្ចាស ហៅកាត់ថា RI"។

កម្មវិធីនវានុវត្តន៍បញ្រ្ចាស គឺជាកម្មវិធីដែលមានលំនាំថ្មីប្លែកនៅក្នុងប្រទេសកម្ពុជាដោយថ្នាក់ដឺកនាំរបស់ក្រុមហ៊ុនដៃគូ លើកឡើងពីបញ្ហាប្រឈមនៅក្នុងក្រុមហ៊ុនរបស់ពួកគេដើម្បីស្វែងរកដំណោះស្រាយពីសិស្សនិស្សិត នវានុវត្តជន ធុរកិច្ចថ្មី ឬក៏ក្រុមហ៊ុនផ្សេងទៀត។ ដំណើរការ​នៃ​កម្មវិធី​នេះ​នឹង​ត្រូវ​ធ្វើឡើង​ដោយ

កម្មវិធី Reverse Innovation

Techo Startup Center (TSC) ឬជាភាសាខ្មែរហៅថា មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” គឺជាជាគ្រឹះស្ថានសាធារណៈរដ្ឋបាលស្ថិតក្រោមអាណាព្យាបាលនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនៃប្រទេសកម្ពុជា។

សម្រាប់ក្រុមហ៊ុនទាំងនោះ លើកឡើងអំពីបញ្ហានោះនៅ ថ្ងៃបទបង្ហាញនៅ​ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០ តាមរយៈការផ្សាយផ្ទាល់ពីទំព័រហ្វេសប៊ុករបស់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ។ បន្ទាប់មក អ្នកដែលមានចំណាប់អារម្មណ៍ក្នុងការដោះស្រាយ អាចដាក់ពាក្យតាមរយៈគេហទំព័ររបស់កម្មវិធី។

កម្មវិធី Reverse Innovation

បន្ទាប់មកទៀត បេក្ខជនដែលបានជ្រើសរើស នឹងត្រូវ ឆ្លងកាត់ការវគ្គតម្រង់ទិសចំនួន ១៣ សប្តាហ៍។កម្មវិធី នឹងជ្រើសរើសក្រុមជ័យលាភីចំនួន ៣ និងផ្តល់ជូនប្រាក់រង្វាន់ដូចខាងក្រោម៖

-ក្រុមជ័យលាភីលេខ ១៖ ទទួលបានទឹកប្រាក់ ៤០ លានរៀល

-ក្រុមជ័យលាភីលេខ ២៖ ទទួលបានទឹកប្រាក់ ៣០ លានរៀល

-ក្រុមជ័យលាភីលេខ ៣៖ ទទួលបានទឹកប្រាក់ ២០ លានរៀល

ចង់ដឹងច្បាស់ទស្សនា​វីដេអូខាងក្រោម៖

ក្រៅពីប្រាក់រង្វាន់ជ័យលាភី ក្រុមដែលបានជ្រើសរើសចូលដំណាក់កាល RI នឹងទទួលបាននូវអត្ថប្រយោជន៍សំខាន់ៗ មួយចំនួនដូចជា បុរេមូលនិធិបណ្តុះអាជីវកម្មចំនួន ៨ លានរៀល ការតម្រង់ទិសផ្នែកបច្ចេកទេស ការសាកល្បង​ការ​ទូទាត់​បែប​ឌីជីថល ការប្រើប្រាស់ការិយាល័យរួមកំឡុងពេល RI និងការប្រើប្រាស់បច្ចេកវិទ្យាក្លោដផងដែរ។

ឯកឧត្តមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ’ បានផ្តល់អនុសាសន៍ថា សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មី កំពុងប្រកាន់ភ្ជាប់នូវ នវានុវត្តន៍ និងបច្ចេកវិទ្យា ដើម្បីជាស្នូលក្នុងការអភិវឌ្ឍផលិតផលឬសេវាកម្មដែលជួយសម្រួលដល់ ជិវិតប្រចាំថ្ងៃរបស់មនុស្សជាតិ។រាជរដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ពីសារៈសំខាន់នៃឌីជីភាវូបនីយកម្មនៃសហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មី ដើម្បីពន្លឿនការលូតលាស់របស់ពួកគេក្នុងការរួមចំណែកទៅកាន់សេដ្នកិច្ចឌីជីថល។ ដោយកម្មវិធីនេះមានលំនាំខុសប្លែកពីកម្មវិធីនវានុវត្តន៍ផ្សេងៗនៅក្នុងប្រទេសកន្លងមក។

បណ្ឌិត តាំង ងួនលី នាយកប្រត្តិបត្តិនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានមានអនុសាសន៍បន្ថែមទៀតថា “នវានុវត្តជន ធុរកិច្ចថ្មី រួមទាំងសិស្សនិស្សិត នឹងត្រូវបានផ្តល់ឱកាសក្នុងការប្រើប្រាស់ធនធាននិងជំនាញរបស់ក្រុមហ៊ុនដើម្បីដោះស្រាយបញ្ហាសំខាន់ដែលកើតមានឡើងក្នុងទីផ្សារ។

ពួកគេនឹងមានឱកាសធ្វើការរួមគ្នាជាមួយក្រុមហ៊ុនធំ ៗ និងបង្ហាញពីសក្តា-នុពលរបស់ពួកគេក្នុងការអភិវឌ្ឍផលិតផលដែលអាចទទួលបានការវិនិយោគបន្ថែមទៀតដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ។” លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជាក៏បានផ្តល់អនុសាសន៍ផងដែរថា “យើងសង្កេតឃើញថា ចំនួនអ្នកប្រើប្រាស់មានការកើនឡើងជាលំដាប់ ស្ថាប័នហិរញ្ញវត្ថុកំពុងតែជំរុញការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីកែលម្អផលិតផលឬសេវាកម្មដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់។”

លោកបណ្ឌិតក៏បានបន្ថែមថា “ ជាធម្មតា ធនាគារ រៀបចំការស្រាវជ្រាវ និងអភិវឌ្ឍនៅក្នុងក្រុមការងារបស់ក្រុមហ៊ុនផ្ទាល់។ តាមរយៈកម្មវិធី RI, ធនាគារ នឹងប្រើនិតិវិធីថ្មីក្នុងការរកដំណោះស្រាយដោយធ្វើការជាមួយអ្នកពាក់ព័ន្ធខាងក្រៅផ្សេងទៀត ដើម្បីដោះស្រាយបញ្ហាជាក់លាក់នៃវិស័យហិរញ្ញវត្ថុ។ យើងទន្ទឹងរង់ចាំធ្វើការជាមួយនវានុវត្តជនដែលប្រើប្រាស់ គំនិតច្នៃប្រឌិត ជំនាញ និងស្មារតីសហគ្រិនភាពរបស់ពួកគេដើម្បីជួយផ្តល់ដំណោះស្រាយលើបញ្ហាប្រឈមរបស់យើង។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរបានសង្កត់ថា កម្មវិធីនវានុវត្តន៍បញ្រ្ចាសជាគំនិតផ្តួចផ្តើមថ្មីមួយក្នុងការដោះស្រាយបញ្ហាប្រឈមនៅក្នុងវិស័យហិរញ្ញវត្ថុ។ ម៉ូដែលដែលផ្អែកលើតម្រូវការជាក់ស្តែងនេះ នឹងជួយបដិវដ្ដដល់ប្រព័ន្ធអេកូឡូស៊ីនៃបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា តាមរយៈការលើកកម្ពស់ដំណោះស្រាយអាជីវកម្មប្រកបដោយនវានុវត្តន៍ ការបង្កើតធុរកិច្ចថ្មី និងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងចំណោមអ្នកពាក់ព័ន្ធ។

កម្មវិធីនវានុវត្តបញ្រ្ចសហៅកាត់ថា RI នេះ ត្រូវបានរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” និងមានការសហការរៀបចំដោយ សមាគមធនាគារនៅកម្ពុជា និងសហគ្រិនខ្មែ។ លើសពីនេះទៀត កម្មវិធីនេះបានទទួលការឧបត្ថម្ភពី ការិយាល័យឥណទានកម្ពុជា, ធនាគារអេស៊ីលីដា ភីអិលស៊ី, និងធនាគារឯកទេស វីង(ខេមបូឌា) ។

លើសពីនេះទៀត កម្មវិធីក៏មានការគាំទ្រមិនមែនថវិកាពីក្រុមហ៊ុនដៃគូមួយចំនួនដូចជា ធនាគារ​ ABA ក្រុមហ៊ុន អាយជីធិក និងក្រុមហ៊ុន Bongloy ទៅលើការតម្រង់ទិស និងការប្រើប្រាស់ការទូទាត់ប្រាក់តាមឌីជីថល៕

មតិយោបល់