• 2020-11-26 01:45:26
  • ព័ត៌មាន

អេក្រង់ OLED របស់ iPhone 12 នៅថ្លៃចាញ់គ្រឿងសំខាន់មួយ

  • 2020-11-26 01:45:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ជំនាញ​ខាង​បំបែក​គ្រឿង​បន្លាស់​របស់​ជប៉ុន​ឈ្មោះ​ថា​ Fomalhaut Techno Solutions បាន​បញ្ចេញ​របាយការណ៍​ដែល​និយាយ​អំពី​តម្លៃ​​ដើម​គ្រឿង​​បន្លាស់​សម្រាប់ iPhone 12 និង iPhone 12 Pro។

តម្លៃ​ដើម​នៃ​គ្រឿង​បន្លាស់​របស់ iPhone 12 គឺ​មាន​ ៣៧៣​ដុល្លារ ខណៈ​ដែល iPhone 12 Pro មាន​តម្លៃ​ដើម ៤០៦​ដុល្លារ។ គួរ​ដឹង​ថា​ iPhone 12 នៅ​អាមេរិក​មាន​តម្លៃ​លក់​រាយ​ ៨២៩​ដុល្លារ ខណៈ​ដែល iPhone 12 Pro មាន​តម្លៃ​ចាប់​ពី ៨២៩​ដុល្លារ។

គ្រឿង​បន្លាស់​ថ្លៃ​ជាង​គេ​នៃ iPhone 12 និង iPhone 12 Pro គឺ​បន្ទះ​អេក្រង់​ OLED ផលិត​ដោយ Samsung ដែល​ប៉ាន់​ស្មាន​ថា​មាន​តម្លៃ ៧០​ដុល្លារ និង​ Model X55 5G របស់ Qualcomm ដែល​មាន​តម្លៃ​ប្រមាណ ៩០​ដុល្លារ។

សម្រាប់​បន្ទះឈីប​ A14 Bionic វិញ​គឺ​មាន​តម្លៃ​ប្រមាណ ៤០​ដុល្លារ, RAM ​មាន​តម្លៃ​ប្រមាណ ១៣​ដុល្លារ​ក្នុង​មួយ​ឯកតា, Flash Memory មាន​តម្លៃ​ប្រមាណ ១៩​ដុល្លារ​ក្នុង​មួយ​ឯកតា។ ចំណែក​ Sensor កាមេរ៉ា​ដែល​ផ្គត់ផ្គង់​ដោយ Sony ​មាន​តម្លៃ​ចន្លោះ​ពី ៥,៤​ដុល្លារ ទៅ ៧,៤​ដុល្លារ ក្នុង​មួយ​មុខ៕​​​​​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់