- 2020-11-25 06:50:54
- ព័ត៌មាន
ខ្លាចប្រវត្តិសាស្ត្រច្រំដែល! Samsung មិនហ៊ានផលិត Galaxy S21 ច្រើនដូចមុនទេ
- 2020-11-25 06:50:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លាចប្រវត្តិសាស្ត្រច្រំដែល! Samsung មិនហ៊ានផលិត Galaxy S21 ច្រើនដូចមុនទេ
ចន្លោះមិនឃើញ
ក្រោយពីបញ្ចេញលក់បានមួយរយៈខ្លី ក៏មានការលេចឮដំណឹងថាចំនួនលក់ Galaxy S20 Series មិនមានច្រើនដូចដែល Samsung រំពឹងទុកនោះឡើយ។ ដូចនៅកូរ៉េខាងត្បូង មានការរាយការណ៍ថា Samsung អាចលក់ស្មាតហ្វូន Galaxy S20 Series បានតិចជាង Galaxy S10 Series រហូតដល់ជិត ៥០% នៅថ្ងៃបញ្ចេញលក់ជាផ្លូវការ។
ដំណឹងមិនល្អចេញពីទីផ្សារដទៃអំពីការលក់ Galaxy S20 Series ក៏បានបន្តចេញមកជាហូរហែផងដែរ។ វាអាចជាសំណាងមិនល្អមួយសម្រាប់ Samsung ដោយសារតែ Galaxy S20 Series ចេញលក់លើទីផ្សារអំឡុងពេលដែលប្រទេសជាច្រើនលើពិភពលោកបានចេញវិធានការបិទខេត្ត/ក្រុងដោយសារជំងឺកូវីដ១៩ និងជាពេលដែលមនុស្សជាច្រើនជួបប្រទះនឹងវិបត្តិហិរញ្ញវត្ថុផងដែរ។ ក្រុមហ៊ុនវិភាគទីផ្សារជាច្រើនបាននិយាយថាចំនួនលក់ Galaxy S20 Series នៅត្រីមាសទីមួយនៃឆ្នាំ ២០២០ គឺមានប្រមាណ ៨លានគ្រឿងប៉ុណ្ណោះ។
ដោយមើលឃើញនូវបញ្ហានេះ Samsung ហាក់មានការរំពឹងទុកមិនខ្លាំងក្លាប៉ុន្មានឡើយសម្រាប់ Galaxy S ជំនាន់ថ្មី។ បើផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េខាងត្បូង បានឲ្យដឹងថា Samsung មានគម្រោងថានឹងផលិត Galaxy S21 Series ត្រឹម ៦លានគ្រឿងសិនប៉ុណ្ណោះ។ ស្មាតហ្វូនជំនាន់ថ្មីគ្រោងនឹងចូលរោងចក្រផលិតក្នុងខែធ្នូ និងខែមករា ដែលរំពឹងថាចេញលក់នៅចុងខែមករា។
Samsung មានដំណើរការការផលិតដ៏ជំនាញដែលអាចបង្កើនចំនួនផលិតបានទាន់ចិត្ត ប្រសិនបើតម្រូវការចំពោះ Galaxy S21 Series មានផលល្អប្រសើរ។ អំឡុងពេលនៃការបើកទទួលការកុម្ម៉ង់ទិញ Samsung អាចនឹងស្មានដឹងច្បាស់ថាមានតម្រូវការខ្លាំងកម្រិតណាលើស្មាតហ្វូន Galaxy S21 Series និងអាចដឹងថាម៉ូដែលណាមានអ្នកចាប់អារម្មណ៍ខ្លាំងជាងគេ៕