- 2020-11-25 04:07:49
- ព័ត៌មាន
Elon Musk ចោទក្រុមហ៊ុនឡានចិនមួយលួចកូដសម្ងាត់របស់ Tesla និង Apple
- 2020-11-25 04:07:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Elon Musk ចោទក្រុមហ៊ុនឡានចិនមួយលួចកូដសម្ងាត់របស់ Tesla និង Apple
ចន្លោះមិនឃើញ
នាយកប្រតិបត្តិ Tesla និង SpaceX លោក Elon Musk បានធ្វើការចោទប្រកាន់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនឈ្មោះ Xpeng ថាបានលួចយកកូដសម្ងាត់ពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ខ្លួន។ នាយកប្រតិបត្តិរូបនេះក៏បានចោទថា Xpeng លួចយកកូដរបស់ Apple ផងដែរ។
គួរដឹងថាកាលពីខែកក្កដា ឆ្នាំ ២០១៩ អតីតវិស្វករម្នាក់នៅ Tesla ឈ្មោះថា Guangzhi Cao បានសារភាពថាខ្លួនបានបង្ហោះកូដ Autopilot របស់ Tesla ទៅក្នុងគណនី iCloud របស់ខ្លួន។ ពេលនោះ Tesla បានប្ដឹងវិស្វកររូបនេះ ដោយចោទប្រកាន់ថាបានផ្ដល់កូដសម្ងាត់ដល់ក្រុមហ៊ុន Xpeng។
ដោយឡែកនៅឆ្នាំ ២០១៨ មានអតីតវិស្វករ Apple ម្នាក់ត្រូវបានផ្ដន្ទាទោសពីបទលួចយកបច្ចេកវិទ្យាទាក់ទងនឹងគម្រោងការរថយន្តបើកបរស្វ័យប្រវត្តិរបស់ Apple។ ក្រោយមកវិស្វកររូបនេះបានធ្វើការឲ្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Xpeng ដែលមូលដ្ឋាននៅប្រទេសចិន។
ងាកមើលក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Xpeng តាមឃើញជាក់ស្ដែង មានចំណុចមួយចំនួនដែលបានយកលំនាំតាម Tesla ដូចជាលើផ្នែក User Interface និងការឌីហ្សាញដែលផ្សព្វផ្សាយអំពីបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិរបស់ខ្លួន។ Xpeng មានបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិឈ្មោះថា XPILOT 3.0 ដែលអាចឲ្យរថយន្តបើកបរស្វ័យប្រវត្តិបានយ៉ាងល្អសម្រាប់ស្ថានភាពផ្លូវនៅប្រទេសចិន៕