• 2020-11-25 02:38:29
  • ព័ត៌មាន

ម៉ូតូគូប្រជែង PCX ថ្មី ប្រើធុងសាំងធំជាងមុន ចាក់មួយពេញជិះបាន ៣០០គ.ម៉

  • 2020-11-25 02:38:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនម៉ូតូ Yamaha បានចេញលក់ម៉ូតូ NMax ស៊េរីឆ្នាំ២០២០ របស់ខ្លួនជាផ្លូវការ សម្រាប់ទីផ្សារអឺរ៉ុប ដោយក្នុងនោះចែកចេញជា ២ ប្រភេទ គឺ ប្រភេទកម្លាំង ១២៥សេសេ និង ១៥៥សេសេ។

ម៉ូតូ Yamaha NMax ដែលជាគូប្រជែងរបស់ Honda PCX នេះ ទទួលបានការឌីហ្សាញថ្មី បែបស្រលូនជាងមុន ដែលមើលទៅរឹតតែស្រស់ស្អាត ជាមួយនឹងការបំពាក់ចង្កៀងមុខ LED និង ស៊ីញ៉ូចំហៀងនៅទីតាំងទាបជាងមុន ខណៈរបាំងការពារខ្យល់ខាងមុខរបស់វាខ្ពស់ជាងមុន ដែលអាចការពារខ្យល់បានកាន់តែប្រសើរជាងមុន នៅពេលបើកបរល្បឿនលឿន។

ជាមួយគ្នានេះម៉ូតូអូតូខាងលើក៏បានបំពាក់គ្រោងឆ្អឹងថ្មី ដែលជួយឲ្យការបើកបរកាន់តែប្រសើរ និងមានផាសុកភាពជាងមុនទៀតផង។ ការឌីហ្សាញថ្មីនេះក៏ជួយឲ្យ NMax អាចបំពាក់ធុងសាំងធំជាងមុន រហូតដល់ទៅ ៧,១លីត្រ (ពីមុន ៦,៦លីត្រ) ដែល Yamaha អះអាងថា វាអាចជិះបាន ៣០០គីឡូម៉ែត្រពេលចាក់មួយពេញ។

លក្ខណៈពិសេសមួយចំនួនទៀតនៅលើម៉ូតូនេះមានដូចជា ប្រព័ន្ធទប់លំនឹង Traction Control, ហ្វ្រាំង ABS មុខក្រោយ, កុងទ័រកញ្ចក់ LCD ដែលបង្ហាញព័ត៌មានសំខាន់ៗ, អាចភ្ជាប់មុខងារ Yamaha MyRide ដែលបង្ហាញការតេចូល, អ៊ីម៉ែល និង SMS ក៏ដូចជា កម្រិតថ្មទូរសព្ទ, ឃ្លុបក្រោមកែបធំអាចដាក់មួកសុវត្ថិភាពបានមួយ, បញ្ឆេះម៉ាស៊ីនមិនបាច់ប្រើសោ, កន្លែងទុកទូរសព្ទ និងរន្ធ USB សម្រាប់ការថ្ម។

ម៉ូតូ Yamaha NMax មានជម្រើស ៣ ពណ៌ គឺ ក្រហម Anodised Red, ខៀវ Phantom Blue និង ប្រផេះ Power Grey៕

ប្រភព៖ paultan ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់