• 2020-11-24 03:41:13
  • ព័ត៌មាន

Google លក់បញ្ចុះតម្លៃ Galaxy Note20 ដល់ ៥០%

  • 2020-11-24 03:41:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Black Friday គឺ​ជា​កម្មវិធី​លក់​ទំនិញ​បញ្ចុះ​តម្លៃ​ដ៏​ធំ​មួយ​ដែល​កំពុង​កើត​មាន​នៅ​តំបន់​ជា​ច្រើន​នៅ​ទូទាំង​ពិភពលោក។ ជា​ផ្នែក​មួយ​នៃ​កម្មវិធី​នេះ Google Fi ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ទូរសព្ទ​ជា​ក្រុមហ៊ុន​សាខា​របស់ Google បាន​ធ្វើ​ការ​បញ្ចុះ​តម្លៃ​ទ្រង់ទ្រាយ​ធំ​លើ​ស្មាតហ្វូន Samsung ច្រើន​ម៉ូដែល​សម្រាប់​អតិថិជន​នៅ​អាមេរិក។

Galaxy Note20 ដែល​មាន​តម្លៃ ១០០០​ដុល្លារ​ ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៥០% នៅ​សល់​ត្រឹម ៥០០​ដុល្លារ​ប៉ុណ្ណោះ។ ​ដើម្បី​បាន​ការ​បញ្ចុះ​តម្លៃ​នេះ​ទាមទារ​ឲ្យ​ប្រើ​ប្រាស់​សេវាកម្ម Google Fi ក្នុង​​រយៈពេល ១​ខែ​បន្ទាប់​ពី​ទិញ និង​បន្ត​ប្រើ​ប្រាស់​សេវាកម្ម​​យ៉ាង​ហោច​ណាស់​រយៈពេល ៣ខែ។

ក្រៅ​ពី​នេះ Galaxy Note20 Ultra និង Galaxy S20+ ក៏​ធ្លាក់​ថ្លៃ​មក​នៅ​ត្រឹម ៨០០​ដុល្លារ, Galaxy S20 នៅ​សល់​តម្លៃ ៦០០​ដុល្លារ, Galaxy S20 Ultra សល់​តម្លៃ ១​ពាន់​ដុល្លារ, Galaxy A71 5G សល់​តម្លៃ ២៤៩​ដុល្លារ និង Pixel 4a 5G បាន​ចុះ​ថ្លៃ​មក​នៅ​ត្រឹម ២៩៩​ដុល្លារ​ប៉ុណ្ណោះ៕​​​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់