• 2020-11-23 02:10:28
  • ព័ត៌មាន

ត្រៀមសារ៉េចេញឲ្យហើយ! iPhone បីម៉ូដែលនេះអាចនឹងហួសសម័យឆ្នាំក្រោយ

  • 2020-11-23 02:10:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ថ្មី​ចេញ​ពី the Verifier បាន​ឲ្យ​ដឹង​ថា​ iPhone SE, iPhone 6s និង iPhone 6s Plus អាច​នឹង​លែង​ទទួល​បាន​ការ​អាប់ដេត​ឡើង iOS ជំនាន់​ថ្មី​ចាប់​ពី​ឆ្នាំ​ក្រោយ​នេះ ដែល​មាន​ន័យ​ថា iOS 14 នឹង​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ចុង​ក្រោយ​របស់​ស្មាតហ្វូន​ទាំង​បី។

The Verifier ធ្លាប់​មាន​ប្រវត្តិ​បញ្ចេញ​ព័ត៌មាន​ត្រូវៗ​មួយ​ចំនួន​អំពី​ Apple។ ប្រភព​នេះ​ធ្លាប់​បាន​ឲ្យ​ដឹង​ជា​មុន​ថា iPhone 5s និង iPhone 6 នឹង​មិន​អាច​ឡើង​ស៊េរី​លើស​ពី iOS 12 ឡើយ និង​បាន​ឲ្យ​ដឹង​ថា​ iOS 14 នឹង​អាច​ដំឡើង​លើ​ស្មាតហ្វូន​ទាំង​អស់​ដែល​អាច​ដំឡើង iOS 13 បាន។

iPhone 6s និង iPhone 6s Plus បាន​ប្រកាស​ចេញ​កាល​ពី​ខែ​កញ្ញា​ឆ្នាំ ២០១៥ ហើយ iPhone SE ជំនាន់​ដំបូង​បាន​ប្រកាស​ចេញ​នៅ​ខែ​មីនា ឆ្នាំ ២០១៦។ ​ពួក​វា​​ជា​ម៉ូដែល​ដ៏​ពេញ​និយម​មួយ​ដែល​អាច​ទទួល​បាន​ការ​អាប់ដេត Software រយៈពេល​ជាង​បួន​ឆ្នាំ៕​

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់