• 2020-11-21 01:13:01
  • ព័ត៌មាន

ឡាន៨កៅអី តម្លៃខ្ទង់ ៤ម៉ឺនដុល្លារទើបមានលក់នៅខ្មែរ អ្នកមានសមាជិកគ្រួសារច្រើនមិនគួរមើលរំលង (វីដេអូ)

  • 2020-11-21 01:13:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Maxus គឺ​ជា​ម៉ាក​រថយន្ត​លំដាប់​អន្តរជាតិ​ថ្មី​មួយ​ទើប​បង្កើត​ឡើង​កាល​ពី​ខែ​មីនា ឆ្នាំ ២០១១ កន្លង​ទៅ។ ត្បិត​ថា​ទើប​បង្កើត​ឡើង​ ប៉ុន្តែ​​ម៉ាក​រថយន្ត​នេះ​បាន​បញ្ចេញ​រថយន្ត​​ទំនើបៗ​ជា​ច្រើន​ប្រភេទ​រួម​មាន​​ប្រភេទ SUV, ប្រភេទ MPV, ប្រភេទ​ភីកអាប់ និង​ប្រភេទ​វ៉ែន​ សម្រាប់​ចែក​ចាយ​លើ​ទីផ្សារ​ជា​ច្រើន​មាន​ទាំង​នៅ​តំបន់​អឺរ៉ុប, តំបន់​អាស៊ី និង​នៅ​ទ្វីប​អាមេរិក​ផង​ដែរ។

ម៉ាក​រថយន្ត​ Maxus ក៏​​បាន​បង្ហាញ​វត្តមាន​នៅ​លើ​ទីផ្សារ​កម្ពុជា​កាល​ពី​ថ្មីៗ​នេះ​ផង​ដែរ ដោយ​បាន​នាំ​យក​រថយន្ត​ទំនើបៗ​ជា​ច្រើន​មក​ដាក់​លក់​ជូន​ពលរដ្ឋ​កម្ពុជា​ក្នុង​កម្រិត​តម្លៃ​មួយ​ដែល​អាច​ទទួល​យក​បាន។ តួ​យ៉ាង​ដូច​ជា​រថយន្ត​ Maxus G50 ជា​ប្រភេទ​រថយន្ត MPV ៨កៅអី ​មាន​រូបរាង​ស្អាត បច្ចេកវិទ្យា​ទំនើប ប៉ុន្តែ​មាន​តម្លៃ​​ជាង ៤​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ។

ខាង​ក្រោម​នេះ​ជា​វីដេអូ​បង្ហាញ​អំពី​​ចំណុច​ពិសេស​ៗ​នៃ​រថយន្ត Maxus G50 ដែល​អាច​ឲ្យ​អ្នក​ស្ងើចសរសើរ​ ​ពេល​ប្រៀប​ធៀប​នឹង​តម្លៃ​​ដ៏​ធូរ​របស់​វា ៖

សម្រាប់​ព័ត៌មាន​លម្អិត​អំពី​រថយន្ត Maxus G50 ​សូម​ទំនាក់​ទំនង​តាម​លេខ​ទូរសព្ទ 017 786 662 និង 017 866 673 ឬ​ក៏​អាច​អញ្ជើញ​ទៅ​ទស្សនារថយន្ត និងធ្វើការបើកសាកល្បងនៅ Maxus Showroom៕​​

អត្ថបទ៖ សុខហេង

មតិយោបល់