• 2020-11-20 04:21:03
  • ព័ត៌មាន

កុំ​ភ្លេច​អាប់ដែត​ឡើង ​iOS 14.2.1 ​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ទាក់ទង​នឹង​ ​គុណភាព​សំឡេង

  • 2020-11-20 04:21:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ​បាន​បញ្ចេញ​ជំនាន់​ថ្មី  iOS 14.2.1.​​សម្រាប់​អ្នក​ប្រើប្រាស់​ផលិតផល iOS ទាំង​អស់​ កាល​ពី​ម្សិលមិញ​នេះ។ ជាពិសេស​សម្រាប់​ iPhone 12 Series ​ដូច​ជា iPhone 12, iPhone 12 Pro, iPhone 12 Pro Max និង​ iPhone 12 mini ជាដើម។

iOS 14.2.1

​ជំនាន់​ថ្មី​នៃ​កំណែ​អាប់ដែត​ ​iOS 14.2.1 ​ដោះស្រាយ​បញ្ហា​ ៣ ចំណុច​ធំៗ​​ដែល​អ្នក​ប្រើប្រាស់​បាន​រាយការណ៍​ដូចជា ​រឿង​ដែល​កម្មវិធី MMS messages ​ពេល​គេ​ផ្ញើរសារ​មក​អត់​លោត​សោះ (ពីAndroid)។

ឯ​ចំណុចទី ២​ គឺ​បញ្ហា​គុណភាព​សំឡេង​ ពី (hearing device)​ ដែល​ធ្លាប់​ភ្ជាប់​ជាមួយ​នឹង iPhone ទាំង​អស់​ដូច​ជា ​កាស, ​នាឡិកាដៃ​ជាដើម និងចំណុច​ទី ៣ កើត​ឡើង​ច្រើន​លើ​ម៉ូឌែល iPhone 12 mini ពេល​ចង់ Lock Screen អត់​បាន៕ ទស្សនា​វីដេអូ​ខាងក្រោម ៖

អត្ថបទ៖ រក្សា

មតិយោបល់