• 2020-11-20 03:38:36
  • ព័ត៌មាន

Samsung អាចនឹងប្រើបច្ចេកវិទ្យាបង្កប់កាមេរ៉ាក្រោមអេក្រង់ លើទូរសព្ទបត់ជំនាន់ថ្មី

  • 2020-11-20 03:38:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ខែ​មុន​គេ​បាន​​ដឹង​ការ​អះអាង​មួយ​ដែល​ថា​ Samsung ​កំពុង​រៀប​ចំ​ប្រកាស​ចេញ​​បច្ចេកវិទ្យា​បង្កប់​កាមេរ៉ា​ក្រោម​អេក្រង់​​របស់​ខ្លួន ដែល​នឹង​ប្រើ​ប្រាស់​មុន​គេ​នៅ​លើ Galaxy Z Fold3។ ពេល​នេះ​ដំណឹង​ថ្មី​ចេញ​ពី ETNews បាន​បញ្ជាក់​បន្ថែម​លើ​រឿង​នេះ។

បើ​តាម​ប្រភព​ខាង​លើ​បាន​និយាយ​ថា Samsung Display បាន​អភិវឌ្ឍន៍​អេក្រង់​មួយ​ដែល​​នឹង​គាំទ្រ​បច្ចេកវិទ្យា​បង្កប់​កាមេរ៉ា​ក្រោម​អេក្រង់ (ហៅ​កាត់ UDC)។ គម្លាត​រវាង​គ្រាប់​ភីកសែល​ត្រូវ​បាន​ធ្វើ​ឲ្យ​មាន​ទំហំ​ធំ​ជាង​មុន​ដើម្បី​អាច​ឲ្យ​ពន្លឺ​ឆ្លង​កាត់​បាន​ល្អ។ គួរ​ដឹង​ថា​ក្រុមហ៊ុន ZTE ក៏​បាន​ប្រើ​វិធីសាស្ត្រ​ស្រដៀង​គ្នា​នេះ​លើ​ស្មាតហ្វូន​ Axon 20 ដែល​ជា​ស្មាតហ្វូន​ដំបូង​គេ​មាន​កាមេរ៉ា​បង្កប់​ក្រោម​អេក្រង់។

អេក្រង់លើ Axon 20

Samsung Galaxy Z Fold3 រំពឹង​​ថា​នឹង​ប្រកាស​ចេញ​នៅ​ត្រីមាស​ទី​បី​នៃ​ឆ្នាំ ២០២១។ ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា UDC នឹង​ធ្វើ​ឲ្យ​ Z Fold3 ក្លាយ​ជា​ស្មាតហ្វូន Flagship ដែល​លេច​ធ្លោ​ជាង​មុន៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់