• 2020-11-20 02:46:25
  • ព័ត៌មាន

ម៉ូតូ BMW S 1000 R ឆ្នាំ២០២១ ដូរឌីហ្សាញថ្មី ថែមបច្ចេកវិទ្យាកាន់តែទំនើប

  • 2020-11-20 02:46:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន BMW Motorrad បានប្រកាសចេញម៉ូតូ S 1000 R ដែលទទួលបានការឌីហ្សាញថ្មី មើលទៅស្ព័រជាងមុន ហើយក៏បានបន្ថែមបច្ចេកវិទ្យាកាន់តែទំនើប និងម៉ាស៊ីនដែលទទួលបានការអភិវឌ្ឍថ្មី ផងដែរ។

ម៉ូតូ BMW S 1000 R ថ្មីនេះ បានផ្លាស់ប្តូរចង្កៀងមុខ Asymmetrical Headlights ចាស់ចេញ ដោយផ្លាស់មកប្រើចង្កៀង LED ថ្មីវិញ។ ជាមួយគ្នានេះ វាក៏បានបំពាក់ចង្កៀងក្រោយ និងស៊ីញ៉ូ LED ថ្មី ទៀតផង។ BMW ក៏បានផ្តល់នូវកញ្ចប់ Option “M Package” ដែលជួយកាត់បន្ថយទម្ងន់របស់វាដល់ទៅ ៣,៧គីឡូក្រាម នៅពេលបំពាក់កាំ Carbon Fiber។

ក្រៅពីការផ្លាស់ប្តូរឌីហ្សាញថ្មី ម៉ូតូ S 1000 R ក៏បានកែកុនកន្លែងដែលប៉ះជាមួយជង្គង់ ដោយហៅថា "Flex Frame” ដោយ BMW អះអាងថា វាអនុញ្ញាតឲ្យអ្នកបើកបរមានសេរីភាពក្នុងការបត់បែន ក៏ដូចជាជិះស្រួលជាងមុន។ បន្ថែមពីនេះ វាក៏មានបំពាក់បំពង់ស៊ីម៉ាំងស្រាលជាងមុនផងដែរ។

បើនិយាយពីបច្ចេកវិទ្យាវិញ ម៉ូតូនេះមានបំពាក់កុងទ័រឌីជីថល ទំហំ ៦,៥អ៊ីញ ដែលអាចឲ្យអ្នកបើកបរស្រួលមើលច្បាស់ជាងមុន ទោះបីជាស្ថិតនៅក្រោមពន្លឺថ្ងៃខ្លាំងក៏ដោយ។ កុងទ័រនេះក៏គាំទ្រមុខងារផែនទី និង Bluetooth ដែរ។

ម៉ូតូ BMW S 1000 R ឆ្នាំ២០២១ បំពាក់ម៉ាស៊ីនទំហំ ៤ស៊ីឡាំង មានកម្លាំងសរុប ១៦៣សេះ ខណៈម៉ាស៊ីនរបស់វាស្រាលជាងមុន ៥គីឡូក្រាមឯណោះ ហើយមានសំឡេងម៉ាស៊ីនស្ងាត់ជាងជាងមុន ហើយក៏សន្សំសំចៃសាំងជាងមុនដែរ។

ម៉ូតូនេះនឹងចេញលក់នៅក្នុងប្រទេសអាល្លឺម៉ង់ នាខែឧសភា ឆ្នាំ២០២១ ជាមួយនឹងតម្លៃចាប់ពី ១៧ ០០០ដុល្លារ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់