• 2020-11-20 02:39:54
  • ព័ត៌មាន

YouTube នឹងដាក់ពាណិជ្ជកម្មលើឆាណែលតូចៗ ដោយអត់ខ្ចីបង់លុយឲ្យ

  • 2020-11-20 02:39:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

YouTube បាន​ធ្វើ​ការ​កែ​សម្រួល​លក្ខខណ្ឌ​នៃ​សេវាកម្ម​របស់​ខ្លួន ដោយ​បាន​បញ្ចូល​ផ្នែក​ថ្មី​មួយ​ផ្ដល់​សិទ្ធ​ឲ្យ YouTube ក្នុង​ការ​ស្វែង​រក​ចំណូល​ពី​គណនី​តូច​ៗ​ដែល​​មិន​ទាន់​ក្លាយ​ជា​សមាជិក​នៃ​ Partner Program។

ច្បាប់​ថ្មី​នេះ​នឹង​អាច​ឲ្យ​ YouTube ដាក់​ផ្ទាំង​ពាណិជ្ជកម្ម​លើ​វីដេអូ​នៃ​គណនី​ YouTube តូចៗ ប៉ុន្តែ​មិន​មាន​ន័យ​ថា​គណនី​ទាំង​នោះ​​អាច​​ទទួល​បាន​ចំណែក​ភាគ​លាភ​ពី​ចំណូល​បាន​ពី​ផ្ទាំង​ពាណិជ្ជកម្ម​នោះ​ទេ។ ដូច​នេះ​នៅ​លើ​វីដេអូ​នៃ​គណនី YouTube តូចៗ អ្នក​នឹង​ឃើញ​មាន​លោត​ផ្ទាំង​ពាណិជ្ជកម្ម​ មិន​ខុស​ពី​គណនី​ធំៗ​នោះ​ឡើយ។

គួរ​ដឹង​ថា​ដើម្បី​អាច​ចូល​រួម​ក្នុង​កម្មវិធី YouTube Partner Program ​បាន​ ម្ចាស់​គណនី​ YouTube មួយ​ក្នុង​រស់នៅ​ក្នុង​ប្រទេស​ដែល​ខ្លួន​បាន​កំណត់​លើ​ YouTube, ត្រូវ​មាន​ចំនួន​ទស្សនា​ ៤​ពាន់​ម៉ោង​ក្នុង​ពេល​ ១២​ខែ​ ចុង​ក្រោយ និង​មាន​ Subscriber ចាប់​ពី​១​ពាន់​នាក់​ឡើង៕

ប្រភព៖ engadget ប្រែ​សម្រួល៖ សុខហេង

មតិយោបល់