• 2020-11-19 07:18:17
  • ព័ត៌មាន

តិច​ថា​មិន​ជឿ! Samsung ផលិតរឿងកម្រិត 8K ថត​ចេញពី Galaxy ២ ម៉ូឌែល(វីដេអូ)

  • 2020-11-19 07:18:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​ភាព​យន្ត​មួយ​ឈ្មោះ​ 'Untact ’ ​បង្ហោះ​ដោយ​គណនី​យូធូប​ផ្លូវការ Samsung ​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ ដោយ​ហេតុ​ថា​សាច់រឿង​ដែល​មាន​រយៈពេល​ជាង​៥០ នាទី​នោះ ​ត្រូវ​បាន​ក្រុមហ៊ុន​អះអាង​ថា​ ​ដំណើរការ​ផលិត​ចេញពីសមត្ថភាព​កាមេរ៉ា​ស្មាតហ្វូន​ត្រកូល Galaxy S20 Ultra និង Galaxy Note 20 Ultra ​តែ​ ២ គ្រឿង​គត់ មិន​មែន​ថត​ដោយ​ម៉ាស៊ីន​កាមេរ៉ា ​ដូច​គេ​ឯង​ធម្មតា​នោះ​ទេ។

Kim Go-eun កំពុង​កាន់ Galaxy Note20 Ultra

​Samsung បាន​បន្ថែម​ទៀត​ថា វីដេអូ​ដែល​បង្ហោះ​ Version ដំបូង​នេះកម្រិត 4K ផុសលើយូធូបត្រឹម​តែ 1080p ​។​ ក្រុមហ៊ុន​ក៏​បាន​រំលេច​បន្ថែម​ថា សម្រាប់ version 8K ​នឹង​បញ្ចេញ​មក​ម្ដង​ទៀត ឆាប់ៗ​នេះ។ ដូចនេះ បើ​សិន​​អ្នក​កំពុង​ប្រើប្រាស់​អេក្រង់ដែល​មាន​កម្រិត QLED 8K ហើយ​ចង់សាកល្បងបទពិសោធន៍មើល​វីដេអូកម្រិត 8K នោះ​សូម​រង់ចាំ​បន្តិចសិន។

​ជម្រាប​ជូន​ផង​ដែរ​ថា Galaxy ២ ម៉ូឌែល​ខាងលើជាកាមេរ៉ា​ស្មាតហ្វូន​ប្រភេទ Flagship ដែល​បាន​បំពាក់​មក​ជាមួយ​នឹង​មាន​សមត្ថភាព​ថត​វីដេអូ​ដល់កម្រិត​ 8K/30fps និង 60fps ៕

ទស្សនា​វីដេអូ​ខាងក្រោម៖

ប្រភព៖ gizguide ប្រែ​សម្រួល៖ រក្សា

មតិយោបល់