• 2020-11-19 03:47:36
  • ព័ត៌មាន

ឡានស្ព័រតម្លៃខ្ទង់ ២ម៉ឺនដុល្លាររបស់ Subaru ចេញឆ្នាំ២០២២ ឌីហ្សាញកាន់តែស្អាត

  • 2020-11-19 03:47:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅទីបំផុត ក្រុមហ៊ុន Subaru បានប្រកាសចេញរថយន្ត BRZ ស៊េរីឆ្នាំ២០២២ ជាផ្លូវការ ដោយវាទទួលបានការអាប់ដេតលើគ្រោងឆ្អឹង និងម៉ាស៊ីន ក៏ដូចជាបច្ចេកវិទ្យាមួយចំនួនផងដែរ។

រថយន្ត Subaru BRZ ជំនាន់ទី២ នេះមានបំពាក់ម៉ាស៊ីនថ្មី ចំណុះ ២,៤លីត្រ Naturally Aspirated ទំហំ ៤ស៊ីឡាំង មានកម្លាំង ២២៨សេះ ហើយមានទាំងជម្រើសប្រអប់លេខដៃ និងអូតូ ៦វគ្គ។

Subaru អះអាងថា BRZ ថ្មីនេះគឺជារថយន្តស្ព័រមានទម្ងន់ស្រាលបំផុត សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដោយទម្ងន់សរុបរបស់វាគឺត្រឹមតែ ១ ៣១៥គីឡូក្រាមប៉ុណ្ណោះ ក៏ដោយសារតែការប្រើប្រាស់ដំបូល, កាងមុខ និងគម្របម៉ាស៊ីនអាលុយមីញ៉ូម។ ចំណែកឯគ្រោងឆ្អឹងរបស់វាក៏ត្រូវបានពង្រឹងឲ្យរឹងមាំជាងមុន ៥០% ទៀតផង។

Subaru BRZ ឆ្នាំ២០២២ ឥឡូវនេះមានបំពាក់កុងទ័រឌីជីថល ៧អ៊ីញ, អេក្រង់កម្សាន្ត ៨អ៊ីញ, មុខងារ Android Auto និង Apple CarPlay​​​​​​​​​​​​​​​​​​​​​​​​​ ព្រមទាំងបច្ចេកវិទ្យា EyeSight Driver Assist Technology ទៀតផង។

ទោះជាយ៉ាងណាក៏ដោយ Subaru បានទាន់បានបង្ហាញព័ត៌មានលម្អិតមួយចំនួនទៀតឡើយ ដូចជាតម្លៃរបស់វាជាដើម ប៉ុន្តែ BRZ ស៊េរីឆ្នាំ២០២០ មានតម្លៃចាប់ពី ២៨ ៨៤៥ដុល្លារ លើទីផ្សារសហរដ្ឋអាមេរិក។ យ៉ាងណាក៏ដោយ វានឹងចេញលក់នៅដើមឆ្នាំ២០២១៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់