• 2020-11-19 01:47:50
  • ព័ត៌មាន

អ្នកប្រើ iPhone 12 ជាច្រើនជួបបញ្ហាអេក្រង់ Apple ថាកំពុងរកដំណោះស្រាយ

  • 2020-11-19 01:47:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឯកសារ​ផ្ទៃ​ក្នុង​មួយ​ដែល​ក្រុម​ការងារ MacRumors ទទួល​បាន​ បាន​​ឲ្យ​ដឹង​ថា​ Apple អាច​ដឹង​អំពី​បញ្ហា​ទាក់ទង​នឹង​អេក្រង់ iPhone 12 Series ​ដូច​ជា​ការ​ចេញ​ពន្លឺ​ពណ៌​បៃតង ឬ​ពណ៌​លឿង​លើ​អេក្រង់ និង​ការ​បញ្ចេញ​​កម្រិត​ពន្លឺ​ខុស​ប្រក្រតី​ជា​ដើម។

ឯកសារ​ដែល Apple ចែក​រំលែក​ទៅ​កាន់​ភ្នាក់ងារ​ផ្ដល់​សេវាកម្ម​ជួសជុល​ផលិតផល Apple ​ក្រុមហ៊ុន​បាន​និយាយ​ថា​បាន​ដឹង​អំពី​ការ​រាយការណ៍​ពី​សំណាក់​​អ្នក​ប្រើ​ទាក់ទង​នឹង​បញ្ហា​នេះ ហើយ​ក្រុមហ៊ុន​កំពុង​ស៊ើបអង្កេត​រក​ដើម​ហេតុ ដើម្បី​ដោះ​ស្រាយ​វា​។ Apple បាន​ណែនាំ​ឲ្យ​អ្នក​បច្ចេកទេស​ ជៀស​វាង​កុំ​ជួសជុល​ iPhone 12 ដែល​មាន​បញ្ហា​អេក្រង់ ដោយ​​ឲ្យ​ប្រាប់​ទៅ​អតិថិជន​ថា​ត្រូវ​​រក្សា​​ទម្លាប់​អាប់ដេត​ទៅ​កាន់​ប្រព័ន្ធ​ប្រតិបត្តិការ​​ជំនាន់​ចុង​ក្រោយ​បំផុត។ ការ​ណែនាំ​នេះ​អាច​សន្និដ្ឋាន​ថា​ Apple ប្រហែល​ជា​ជឿជាក់​ថា​ខ្លួន​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​តាម​រយៈ​ការ​អាប់ដេត Software។

គួរ​រំលឹក​ថា​បញ្ហា​អេក្រង់​ចេញ​ពន្លឺ​ពណ៌​បៃតង​នេះ​ធ្លាប់​កើត​មាន​លើ iPhone 11, iPhone 11 Pro និង iPhone 11 Pro Max ដែរ ដោយ​ Apple អាច​ជួសជុល​បញ្ហា​នេះ​បាន​​ក្នុង​ iOS 13.6.1។

បើ​ផ្អែក​តាម​ការ​រាយការណ៍​របស់​អ្នក​ប្រើ ​បាន​ឲ្យ​ដឹង​ថា​បញ្ហា​អេក្រង់​ទំនង​ជា​កើត​មាន​នៅ​ពេល​ដែល​ពន្លឺ​អេក្រង់​កំណត់​​ខ្ទង់ ៩០% ឬ​ទាប​ជាង​នេះ។ អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​ដែល​ជួប​បញ្ហា​នេះ​គឺ​ប្រើ​ iOS 14.1, iOS 14.2 និង iOS 14.3 Beta ផង​ដែរ៕​​​​​

ប្រភព៖ macrumors ប្រែ​សម្រួល៖ សុខហេង

មតិយោបល់