• 2020-11-19 02:01:09
  • ផលិតផលថ្មី

ហាងមួយទម្លាយតម្លៃ Scoopy ថៃ ២០២១ ពេលមកដល់ខ្មែរនៅដើមខែក្រោយ!

  • 2020-11-19 02:01:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី​ថ្ងៃ​ទី ១៦ វិច្ឆិកា កន្លង​ទៅ​​ថៃ​បាន​ប្រកាស​ចេញ​ម៉ូតូ Honda Scoopy ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដោយមានការឌីហ្សាញថ្មីមើលទៅកាន់​តែ​មាន​ភាព​ទាន់សម័យ។

Scoopy ថ្មីនេះមាន​លក្ខណៈ​ពិសេស​ជា​ច្រើន​ដូច​ជាមានបំពាក់ប្រព័ន្ធ Smart Key ជាលើកដំបូងបង្អស់, មុខងារ Idling Stop System, រន្ធសាកថ្មទូរសព្ទ, ឃ្លុបក្រោមកែបចំណុះ ១៥,៤លីត្រ, កុងទ័រ Analog លាយឌីជីថល និង យ៉ាន់ Alloy ទំហំ១២អ៊ីញ។

បើ​តាម​ការ​បញ្ជាក់​ពី​លោក សីហា ជា​អ្នក​លក់​ម៉ូតូ​នៅម្ដុំគិរីរម្យ​បាន​ប្រាប់ Sabay ថា Honda Scoopy ស៊េរី​ថ្មី​នេះ​អាច​នឹង​មក​ដល់​ទី​ផ្សារ​ប្រទេស​កម្ពុជា​នៅ​ដើម​ខែ​ក្រោយ​នេះ លោក​បាន​ប៉ាន់​ស្មាន​ថា​​ពេល​មក​ដល់​ខ្មែរ​អាច​មាន​តម្លៃ​ចន្លោះ​ពី ២ ៧០០ ទៅ ២ ៩០០​ដុល្លារ

ម៉ូតូ Honda Scoopy ឆ្នាំ២០២១ ប្រើម៉ាស៊ីន eSP កម្លាំង ១១០សេសេជំនាន់ថ្មី ជាមួយប្រព័ន្ធប៊ិចសាំង PGM-Fi ហើយមានកម្រិតស៊ីសាំង ៥៥គីឡូម៉ែត្រ/លីត្រ និងមានធុងសាំងចំណុះ ៤,២លីត្រ។

ចង្កៀងមុខប្រភេទ LED នឹងអំពូលបំភ្លឺពេលថ្ងៃរាងមូល លើស​ពី​នេះ​ក្រុមហ៊ុន​បាន​ធ្វើ​ឲ្យ​តួខ្លួន eSAF (Enhanced Smart Architecture Frame) កាន់​តែ​មានភាពរឹងតែមាំ និងស្រាលជាងមុន ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់