• 2020-11-18 06:45:40
  • ព័ត៌មាន

ត្រឹមមួយយប់ឡើងក្លាយជាអ្នកមានជាងគេលំដាប់លេខ៣ ដោយសារដំណឹងមួយ

  • 2020-11-18 06:45:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ព័ត៌មាន​នៃ​ការ​ដាក់​បញ្ចូល Tesla ក្នុង​បញ្ជី S&P 500 ​បាន​ធ្វើ​ឲ្យ​តម្លៃ​ភាគហ៊ុន​របស់ Tesla មាន​ការ​ហក់​ឡើង​ខ្លាំង​​កាល​ពី​ថ្ងៃ​អង្គារ ដែល​បាន​ជួយ​ឲ្យ​លោក Elon Musk ឡើង​ក្លាយ​ជា​បុគ្គល​មាន​ជាង​គេ​ក្នុង​លោក​លំដាប់​ទី​បី។

នៅ​ថ្ងៃ​អង្គារ ពេល​ដែល​តម្លៃ​ហ៊ុន​របស់ Tesla កើន​ឡើង​រហូត​ដល់ ១២% ទ្រព្យ​សម្បត្តិ​របស់​លោក Elon Musk ដែល​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ក៏​បាន​កើន​ឡើង​ចំនួន ១១,៨ពាន់​លាន​ដុល្លារ​ផង​ដែរ ធ្វើ​ឲ្យ​ទ្រព្យ​សម្បត្តិ​សរុប​របស់​លោកមាន​ដល់ ១១៤​ពាន់​លាន​ដុល្លារ។

ជា​មួយ​ទ្រព្យ​សម្បត្តិ​នេះ​លោក Elon Musk អាច​ឡើង​ឈរ​នៅ​តំណែង​លេខ៣ នៃ​បញ្ជី​អ្នក​មាន​ជាង​គេ​ក្នុង​លោក​របស់ Bloomberg។ តំណែង​លេខ១ កាន់​កាប់​ដោយ​លោក​ Jeff Bezos (១៨៥​ពាន់​លាន​ដុល្លារ) និង​លេខ២ កាន់​កាប់​ដោយ​លោក Bill Gates (១២៩​ពាន់​លាន​ដុល្លារ។

​គួរ​ដឹង​ថា​ក្រុមហ៊ុន Tesla នឹង​មាន​ឈ្មោះ​ក្នុង​បញ្ជី S&P 500 ជា​ផ្លូវ​ការ​នៅ​ខែ​ធ្នូ​ខាង​មុខ​នេះ។ S&P 500 គឺ​ជា​សន្ទស្សន៍​ទីផ្សារ​ភាគហ៊ុន​ ដែល​​​វាស់​វែង​​​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ធំ​​ជាង​គេ​ចំនួន ៥០០ ដែល​​បាន​ចុះ​បញ្ជី​​ក្នុង​ទីផ្សារ​ភាគហ៊ុន​​សហរដ្ឋអាមេរិក៕​​​​​​​

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់