• 2020-11-18 02:02:37
  • ព័ត៌មាន

Tesla ឈប់ផលិតឡាន Model 3 តម្លៃថោកបំផុត

  • 2020-11-18 02:02:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Tesla បានសម្រេចចិត្តឈប់ផលិតរថយន្ត Model 3 ប្រភេទមានតម្លៃថោកបំផុត គឺ ៣៥ ០០០ដុល្លារ ខណៈពីមុនមកវាមានដាក់លក់ក្នុងចំនួនមានកំណត់ប៉ុណ្ណោះ។

Tesla Model 3 ត្រូវបានដាក់បង្ហាញជាគំរូរថយន្ត កាលពីដើមឆ្នាំ២០១៦ ដោយកាលនោះ Tesla សន្យាថានឹងលក់ក្នុងតម្លៃចាប់ពី ៣៥ ០០០ដុល្លារ ប៉ុន្តែរហូតដល់ឆ្នាំ២០១៩ ទើបវាមានលក់មែន។

គួរឲ្យដឹងថា Model 3 ដែលមានតម្លៃ ៣៥ ០០០ដុល្លារនោះ គឺជាប្រភេទ Standard Range Plus ដែលបាត់មុខងារមួយចំនួន។ ឥឡូវនេះ Tesla កំពុងតែបញ្ចេញ Model 3 ស៊េរីឆ្នាំ២០២១ ប៉ុន្តែ លែងមានទៀតហើយប្រភេទ Standard Range Plus នេះ។

ទោះជាយ៉ាងណាក៏ដោយ អ្នកនៅតែអាចទិញ Model 3 ប្រភេទ Standard Range ដែលមានតម្លៃចាប់ពី ៣៧ ៩៩០ដុល្លារ ខណៈអ្នកមានលទ្ធភាពជាងនេះ អាចជ្រើសរើសប្រភេទ Long Range ដែលមានតម្លៃចាប់ពី ៤៦ ៩៩០ដុល្លារ និង ប្រភេទ Performance តម្លៃ ៥៤ ៩៩០ដុល្លារ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់