• 2020-11-18 01:34:28
  • ផលិតផលថ្មី

ទើបមានមួយគ្រឿងនៅខ្មែរ Honda ADV ឆ្នាំ ២០២១ តម្លៃមិនចាញ់កូនឡាន!

  • 2020-11-18 01:34:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda ADV 150 ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា​ប្រភេទ​ម៉ូតូអូតូបែប Off-road បាន​បង្ហាញ​ខ្លួន​ជា​មួយ​ស៊េរី​ថ្មី​ឆ្នាំ ២០២១ ដែល​មាន​រូប​រាង​មិន​មាន​ការ​កែប្រែ​ច្រើន​ឡើយ។

ម៉ូតូ​ម៉ូតូ​បែបផ្សង​ព្រេង ដែល​អាច​ថា​បាន​ជា​គូប្រជែង​ជា​មួយ Honda PCX 150 នេះ​បាន​ហក់​ចូល​ទី​ផ្សារ​ប្រទេស​កម្ពុជា​និង​មាន​អ្នក​ពេញ​ជា​ច្រើន។ តាម​ប្រភព​ពី​ហាង​មួយ​នៅ​ភ្នំពេញ​បាន​ប្រាប់ Sabay ថា Honda ADV ស៊េរីឆ្នាំ ២០២១ ទើប​មាន​លក់​មួយ​គ្រឿង​ប៉ុណ្ណេះ​នៅ​កម្ពុជា ដែល​មាន​តម្លៃ​ប្រមាណ​ជា ៤ ៧០០ដុល្លារ។

Honda ADV 150ស៊េរីឆ្នាំ ២០២១ មាន​កម្លាំង​ម៉ាសុីន ១៥០សេសេ ដូច​ទៅ​និង​ Honda PCX ដែរប្រើប្រាស់អំពូលភ្លើងមុខក្រោយប្រើប្រាស់បច្ចេកវិទ្យា LED, មានកុងទ័របែបឌីជីថលបង្ហាញព័ត៌មានសំខាន់ៗ, មានធុងប្រេងចំណុះ ៨ លីត្រ, មានបច្ចេកវិទ្យា Idling Stop និងប្រើប្រាស់ Smart Key ជាដើម៕

បញ្ជាក់៖ តម្លៃអាប្រែប្រួលបន្ទាប់​ពីចុះផ្សាយ។

ចុចអាន៖

អត្ថបទ៖ ម៉េងងី

មតិយោបល់