• 2020-11-17 02:03:51
  • ព័ត៌មាន

កៅអី Ford F-150 ឆ្នាំ២០២១ អាចកាច់បាន ១៨០ដឺក្រេ ដេកក្នុងឡានបានម៉ាអេម

  • 2020-11-17 02:03:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តភីកអាប់ Ford F-150 ស៊េរីឆ្នាំ២០២១ នឹងមានបំពាក់កៅអីពិសេស ហៅថា Max Recline Seats សម្រាប់ម៉ូដែល King Ranch, Platinum និង Limited។

កៅអីពិសេស Max Recline Seats នេះ អាចកាច់ផ្តេកទៅក្រោយបាន ១៨០ដឺក្រេ ហើយក៏នឹងមានកន្លែងទប់ខ្នងផ្នែកខាងក្រោម និងក ផងដែរ។

គួរឲ្យដឹងថា Ford បានចំណាយពេលរាប់ខែ ក្នុងការសិក្សាអំពីរបៀបដែលអតិថិជនរបស់ខ្លួន ប្រើប្រាស់កាប៊ីនខាងក្នុងរថយន្តដើម្បីសម្រាក។

លោក Jackie DiMarco ប្រធានផ្នែកផលិតផលរបស់ក្រុមហ៊ុន Ford បាននិយាយថា “យើងដឹងថាអ្នកដែលធ្វើការផ្នែកសំណង់ ឬរ៉ែ ប្រើកាប៊ីនរថយន្តរបស់ពួកគេដើម្បីសម្រាក ហើយសូម្បីតែពួកយើងក៏ធ្វើបែបនេះដែរ”។

គួរឲ្យដឹងថា រថយន្ត Ford F-150 ឆ្នាំ២០២១ នឹងមានតម្លៃចាប់ពី ៣០ ៦៣៥ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។ បើប្រៀបធៀបនឹងស៊េរីឆ្នាំ២០២០ វាថ្លៃជាងតែ ១៩៥ដុល្លារប៉ុណ្ណោះ។ ជាមួយគ្នានេះ ប្រសិនបើអ្នកបន្ថែមយកជម្រើសប៉ុងពីរ ត្រូវថែមលុយ ៣ ៤៩៥ដុល្លារ ហើយបើយកប្រភេទប្រើ Hybrid ត្រូវថែម ៤ ៤៩៥ដុល្លារទៀត៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់