• 2020-11-16 02:05:36
  • ព័ត៌មាន

Google ធ្វើការអាប់ដេត Chrome ដើម្បីកែសម្រួលចន្លោះប្រហោង zero-days ចំនួនពីរ!

  • 2020-11-16 02:05:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេល​ថ្មីៗនេះក្រុមហ៊ុន Google បានដាក់ឱ្យប្រើប្រាស់កម្មវិធី Chrome version 86.0.4240.198 ដើម្បីធ្វើការកែសម្រួលទាក់ទងនឹងភាពចន្លោះប្រហោង zero-days ចំនួន២បន្ថែមទៀត ដែលនេះជាការធ្វើបច្ចុប្បន្នភាពលើកទី២ ក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយទាក់ទងនឹងបញ្ហាស្រដៀងគ្នា។

ភាពចន្លោះប្រហោងថ្មីទាំងពីរនេះ ត្រូវបានរាយការណ៍ដោយជនអនាមិកកាលពី​ពេល​កន្លង​ទៅ ប៉ុន្តែគេពុំបានដឹងទេថាតើ ភាពចន្លោះប្រហោងទាំងពីរត្រូវបានប្រើរួមគ្នា ឬប្រើដាច់ពីគ្នាក្នុងការ​វាយ​ប្រហារនោះទេ។ ម្យ៉ាងវិញទៀតក្រុមហ៊ុន Google ក៏មិនបានបង្ហាញព័ត៌មានលម្អិតពីការប៉ះពាល់ទាក់ទងនឹងការវាយប្រហារនេះនៅឡើយដែរ។

ទោះបីជាការវាយប្រហារតាមរយៈ zero-days មានគោលដៅច្បាស់លាស់ និងភាគច្រើនមិនមានការប៉ះពាល់ដល់អ្នកប្រើប្រាស់ទូទៅក៏ដោយក្ដី តែទោះជាយ៉ាងណា អ្នកដែលបាន​ប្រើកម្មវិធី Chrome គួរតែធ្វើបច្ចុប្បន្នភាពកម្មវិធីនេះដើម្បីចៀសវាងពីការវាយប្រហារផ្សេងៗ៕

មតិយោបល់