• 2020-11-13 06:39:30
  • ព័ត៌មាន

បើអត់ប្រាប់ មើលដឹងអត់ថានេះមិនមែនជាមនុស្សពិត? (វីដេអូ)

  • 2020-11-13 06:39:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្មីៗ​នេះ​ទូរទស្សន៍​កូរ៉េ​ខាង​ត្បូង​​ MBN បាន​ចាប់​ផ្ដើម​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​អ៊ីនធឺណិត ដោយ​ប្រើ​ប្រាស់​​អ្នក​អាន​ព័ត៌មាន​ជា​ប្រភេទ​​ AI ​ឈ្មោះ​ Kim Joo Ha។ តាម​ពិត​ទៅ​អ្នក​អាន​ព័ត៌មាន​ AI នេះ​គឺ​ក្លែង​ចេញ​ពី​​អ្នក​អាន​ព័ត៌មាន​ពិត​ឈ្មោះ​ថា​ Kim Joo Ha ដោយ​គេ​បាន​ចម្លង​កាយវិការ និង​សំឡេង​របស់​រូប​ពិត។

អ្នក​អានព័ត៌មាន AI ៖

អ្នក​អានព័ត៌មានពិត ៖

មិន​មែន​តែ​ទូរទស្សន៍ MBN ទេ ដែល​ប្រើ​ប្រាស់​​អ្នក​អាន​ព័ត៌មាន​ AI ប៉ុន្តែ​ទូរទស្សន៍ YTN Plus ក៏​កំពុង​ធ្វើ​ការ​អភិវឌ្ឍន៍​អ្នក​អាន​ព័ត៌មាន AI ដែរ។ ចំណែក​ទូរទស្សន៍ KBS វិញ​ក៏​កំពុង​អភិវឌ្ឍន៍​ប្រព័ន្ធ​អ្នក​អាន​ព័ត៌មាន AI ក្នុង​គោល​បំណង​អាច​ចេញ​ផ្សាយ​ព័ត៌មាន​ទាន់​ហេតុការណ៍​បាន​រហ័ស​ជាង​មុន។

គួ​រ​ដឹង​ទូរទស្សន៍​រដ្ឋ​ចិន​ Xinhua បាន​ចាប់​ផ្ដើម​​បង្ហាញ​ចេញ​អ្នក​អាន​ព័ត៌មាន​ AI ​មុន​គេ​កាល​ពី​ចុង​ឆ្នាំ ២០១៨ ដែល​​​បង្កើត​ឡើង​ដោយ​ផ្អែក​តាម​រូបភាព​ពិត​របស់​អ្នក​អាន​ព័ត៌មាន​ឈ្មោះ​ Zhang Zhao ​នៃ​ទូរទស្សន៍​នេះ៕​​​​

ប្រភព៖ Allkpop ប្រែ​សម្រួល៖ សុខហេង

មតិយោបល់