• 2020-11-13 03:22:50
  • ហាងឆេងផលិតផល

រវល់តែ iPhone 12 ចុះ SE ធ្លាក់ថ្លៃដល់ណាហើយ!

  • 2020-11-13 03:22:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone SE 2020 ដែលកំពុងមានលក់​នៅ​តាម​ហាក់​មាន​ភាព​ស្ងាត់​ក្រោយ​ពេល iPhone 12 មក​ដល់​ទីផ្សារ​នៅ​ខ្មែរ។

ត្បិត​ថា iPhone SE 2020 ជំនាន់ថ្មីដែលមានរូបរាងស្រដៀងទៅនិង iPhone 8 អេក្រង់ទំហំ ៤,៧ អ៊ីញ និងមានបំពាក់ប៊ូតុង Home សម្រាប់មុខងារស្កេនម្រាមដៃ។ ប៉ុន្តែ​អ្នក​និង​ប្រើ iPhone ក៏​មិន​អាច​មើល​រំលង​បាន​ដែរ។

ងាក​​មក​ព្រឹក​នេះ តាមប្រភពពីហាង Angkor Meas តម្លៃ iPhone SE 2020 ថ្មីទំហំ 64GB មានតម្លៃខ្ទង់ ៤៥៩ ដុល្លារ ទំហំ 128GB មានតម្លៃខ្ទង់ ៥២៩ដុល្លារ ទំហំ 128GB មានតម្លៃខ្ទង់ ៦២៩ដុល្លារ។

iPhone SE ជំនាន់ថ្មីនេះមានកាមេរ៉ាខាងក្រោយទំហំ ១២MP កាមេរ៉ាមុខមានទំហំ ៧MP ប្រើប្រាស់ឈីប A13 Bionic។ អាចសាកថ្មល្បឿន ១៨ វ៉ាត់ ស៊ីមពីរ (ស៊ីមទីមួយជាប្រភេទ eSIM), ទ្រាំទ្រមុខងារ Haptic Touch ដែលជំនួសឲ្យ 3D Touch និងមានសមត្ថភាពការពារទឹក/ធូលី កម្រិត IP67៕

បញ្ជាក់៖ តម្លៃអាចប្រែប្រួលបន្ទាប់​ពីចុះផ្សាយ។

អត្ថបទ៖ ម៉េងងី

មតិយោបល់