- 2020-11-13 02:24:34
- ព័ត៌មាន
លក់បាន ៧៤ពាន់លានដុល្លារ ពេលនេះដល់វគ្គដឹកជញ្ជូនចេញ
- 2020-11-13 02:24:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លក់បាន ៧៤ពាន់លានដុល្លារ ពេលនេះដល់វគ្គដឹកជញ្ជូនចេញ
ចន្លោះមិនឃើញ
ទិវាលក់ទំនិញ Singles Day បានបិទបញ្ចប់ទៅ ដោយក្រុមហ៊ុនលក់ទំនិញ Alibaba អាចលក់ទំនិញបានប្រាក់សរុបជាង ៧៤ពាន់លានដុល្លារ ឯណោះ។
Singles Day ជាទិវាដែលធ្វើឡើងនៅថ្ងៃទី ១១ ខែវិច្ឆិកាជារៀងរាល់ឆ្នាំ គឺជាទិវាទិញទំនិញដ៏ធំមួយដែលចាប់ផ្ដើមគំនិតបង្កើតឡើងដោយក្រុមហ៊ុន Alibaba។ សម្រាប់ឆ្នាំនេះទិវាគឺមានរយៈពេលសរុប ៤ថ្ងៃ ដោយមានការលក់ទំនិញមុន៣ថ្ងៃនៃថ្ងៃកម្មវិធី ដើម្បីបង្កើនចំនួនលក់ ប៉ះប៉ូវការខាតបង់ពេលផ្ទុះជំងឺកូវីដ១៩។ រូបភាពឆ្នាំមុនបានបង្ហាញអំពីភាពវឹកវរនៃការដឹកជញ្ជូនទំនិញតម្លៃ ៣៨ពាន់លានដុល្លារ ហើយឆ្នាំនេះរំពឹងថានឹងវឹកវរកាន់តែខ្លាំងលើសមុន។
Cainiao គឺជាដៃគូដឹកជញ្ជូនរបស់ Alibaba ហើយសម្រាប់ទិវា Singles Day ឆ្នាំ ២០១៩ ក្រុមហ៊ុនបានធ្វើការដឹកជញ្ជូន ១,៣ពាន់លានដង សម្រាប់ការកុម្ម៉ង់ទិញទាំងអស់។
នៅឆ្នាំ ២០២០ នេះ ក្រុមហ៊ុន Cainiao បានរៀបចំជើងយន្តហោះ និងកប៉ាល់ដឹកទំនិញជាង ៣ពាន់ ដើម្បីដឹកទំនិញក្នុងប្រទេសចិន។
មនុស្ស ៣លាននាក់ នឹងត្រូវជាប់ពាក់ព័ន្ធនឹងដំណើរការដឹកជញ្ជូន នៅឃ្លាំងទំនិញ និងកំពង់ផែ។
នៅឃ្លាំងទំនិញ ក្នុងទីក្រុង Wuxi របស់ក្រុមហ៊ុន Cainiao មានរ៉ូបូតចំនួន ៧០០ ដែលជួយដល់ដំណើរការរៀបចំទំនិញកាន់តែលឿនជាងមុន។
រ៉ូបូតអាចរើសយកកញ្ចប់ទំនិញ រួចដឹកទៅកាន់ផ្នែកផ្សេងទៀតនៃឃ្លាំងទំនិញ ដើម្បីបន្តការរៀបចំទំនិញនោះសម្រាប់ដឹកជញ្ជូនចេញ។
ក្រុមហ៊ុន Cainiao ក៏មានរ៉ូបូតដឹកជញ្ជូន ដែលអាចដឹកជញ្ជូនទំនិញដល់លំនៅឋានអតិថិជនក្នុងតំបន់បានដោយផ្ទាល់។
ក្រុមហ៊ុនក៏បានរៀបចំដំឡើងស្ថានីយកែច្នៃប្រមាណ ៨ម៉ឺនកន្លែងនៅជុំវិញប្រទេសចិន ដើម្បីលើកទឹកចិត្តអតិថិជនក្នុងការប្រគល់ជូនកញ្ចប់ទំនិញសម្រាប់កែច្នៃប្រើឡើងវិញផងដែរ។
ក្រុមហ៊ុន Cainiao បានពង្រឹងប្រព័ន្ធដឹកជញ្ជូនរបស់ខ្លួនឲ្យកាន់តែប្រសើរជាងមុនក្នុងឆ្នាំ ២០២០ នេះ ដោយមានអតិថិជនមួយចំនួនទទួលបានទំនិញដែលកុម្ម៉ង់ក្នុងពេលត្រឹមប៉ុន្មាននាទីប៉ុណ្ណោះ។
ការដឹកជញ្ជូនដំបូងរបស់ Alibaba ក្នុងទិវាទំនិញ Singles Day ឆ្នាំនេះ គឺថ្នាំបាញ់សម្លាប់មូស ដែលបានដឹកជញ្ជូនដល់អតិថិជននៅខេត្ត Sichuan បន្ទាប់ពីកុម្ម៉ង់ទិញបាន ១១នាទីប៉ុណ្ណោះ៕