• 2020-11-13 02:22:07
  • ព័ត៌មាន

Honda PCX ឆ្នាំ២០២១ ដូរការឌីហ្សាញថ្មី ហើយថែមមុខងារពិសេសមួយ

  • 2020-11-13 02:22:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Honda បានប្រកាសចេញម៉ូតូ PCX125 ស៊េរីឆ្នាំ២០២១ សម្រាប់ទីផ្សារអឺរ៉ុបជាផ្លូវការ ដោយវាទទួលបានការអាប់ដេតជាច្រើនខុសពីស៊េរីមុន។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុត គឺការបំពាក់ចង្កៀងមុខ LED ថ្មី និងការកែកុនស្តុបក្រោយរាងអក្សរ X ថ្មី ជាមួយនឹងពន្លឺបែប 3D ដើម្បីឲ្យវាមើលទៅកាន់តែទាន់សម័យ។

បន្ថែមពីនេះ វាក៏បំពាក់កុងទ័រថ្មី និងកែបដូររាងថ្មី ដែលផ្តល់ផាសុកភាពថែមមួយកម្រិតទៀត ហើយសូម្បីតែឃ្លុបក្រោមកែបក៏ធំជាងមុនដែរ គឺពី ២៨លីត្រ ឡើងទៅ ៣០លីត្រ។ លក្ខណៈពិសេសមួយចំនួនទៀតមានដូចជា រន្ធសាកថ្មទូរសព្ទ USB-C និង Smart Key ជាដើម។

ម៉ាស៊ីន eSP លើម៉ូតូ Honda PCX125 ឆ្នាំ២០២១ ឥឡូវនេះអាចបង្កើតកម្លាំងបានខ្លាំងជាងមុន សរុប ១២,៣សេះ ហើយលើកនេះវាបានបន្ថែមមុខងារទប់លំនឹង Traction Control ដើម្បីការពារការទួងកង់លើផ្លូវរអិលទៀតផង។

ថ្វីបើ PCX125 នេះមិនមានលក់នៅក្នុងប្រទេសថៃ ប៉ុន្តែគេជឿជាក់ថា PCX150 ដែលជាម៉ូដែលលក់នៅថៃ ហើយចេញនៅដើមឆ្នាំ២០២១ នឹងមានរូបរាង និងមុខងារស្រដៀងគ្នានេះដែរ៕

ប្រភព៖ Great Biker ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់