• 2020-11-13 01:54:35
  • ព័ត៌មាន

សង្ឃឹមអី! ម្ចាស់ Pixel ថ្មីៗក៏របូតការផ្ដល់ឲ្យពិសេសពី Google ដែរ

  • 2020-11-13 01:54:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើ​ស្មាតហ្វូន Google Pixel ពេល​នេះ នឹង​អាច​រក្សា​ទុក​រូបភាព និង​វីដេអូ​ទាំង​អស់​ដោយ​ឥត​កំណត់ និង​ឥត​គិត​ថ្លៃ​លើ Google Photos បាន​ជា​រៀង​រហូត។ យ៉ាងណាក្ដី​​ស្មាតហ្វូន Pixel ថ្មី​ៗ​ដែល​ចេញ​ឆ្នាំ ២០២១ នឹង​មិន​ទទួល​បាន​សិទ្ធ​ពិសេស​នេះ​ទៀត​នោះ​ទេ។

កាល​ពី​ម្សិលមិញ​ Google បាន​ប្រកាស​ថា​ការ​ផ្ដល់​ជូន​ការ​រក្សា​ទុក​រូបភាព និង​វីដេអូ​ឥត​កំណត់​សម្រាប់​អ្នក​ប្រើ​ប្រាស់​ទាំង​អស់​នឹង​ត្រូវ​បញ្ចប់​ត្រឹម​ខែ​មិថុនា ឆ្នាំ ២០២១។ ក្រុមហ៊ុន​បាន​រំលឹក​ថា​ម្ចាស់​ស្មាតហ្វូន Pixel បច្ចុប្បន្ន​នឹង​​​ត្រូវ​បាន​លើក​លែង​​ចំពោះ​ការ​កំណត់​ថ្មី​នេះ ហើយ​ពេល​នេះ​គេ​បាន​សន្និដ្ឋាន​ថា​ស្មាតហ្វូន Pixel អនាគត​អាច​នឹង​បាន​សិទ្ធ​ពិសេស​នេះ​ដូច​គ្នា។ យ៉ាងណាក្ដី​ ពេល​នេះ Google បាន​បញ្ជាក់​ថា​ស្មាតហ្វូន Pixel ស៊េរី​ថ្មី​នឹង​មិន​ទទួល​បាន​សិទ្ធ​ពិសេស​នេះ​ឡើយ។

ដូច​នេះ​គ្រប់​ស្មាតហ្វូន​ទាំង​អស់​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា​ឆ្នាំ​ក្រោយ​ទៅ នឹង​លែង​​អាច​រក្សា​ទុក​រូបភាព/វីដេអូ ​ដោយ​ឥត​កំណត់​បាន ដែល​នឹង​ទទួល​បាន​ទំហំ​កំណត់​ត្រឹម ១៥GB ប៉ុណ្ណោះ៕​​

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់