• 2020-11-12 08:36:03
  • ព័ត៌មាន

វិបសាយ 18+ ល្បីមួយ ចំអន់រឿង YouTube មានបញ្ហាព្រឹកមិញ

  • 2020-11-12 08:36:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹក​មិញ​នេះ YouTube ជួប​ប្រទះ​បញ្ហា​បច្ចេកទេស​ដែល​ធ្វើ​ឲ្យ​​អ្នក​ប្រើ​ប្រាស់​​មាន​ការ​ឆោឡោ​​ពេញ​បណ្ដាញ​ទំនាក់ទំនង​សង្គម ហើយ​ YouTube ​ក៏​បាន​បង្ហោះ​សារ​ប្រាប់​អំពី​បញ្ហា​នេះ​នៅ​លើ Twitter ​របស់​ខ្លួន​ផង​ដែរ។

ក្រោម​ការ​បង្ហោះ​របស់ YouTube នៅ​លើ Twitter គេ​ចាប់​អារម្មណ៍​ឃើញ​មាន​ការ​បញ្ចេញ​មតិ​របស់​​គណនី Pornhub ARIA ដែល​ជា​គណនី​របស់​វិបសាយ​អាស​អាភាស​ល្បី​មួយ​។ គណនី Pornhub ARIA បាន​បង្ហោះ​រូបភាព​ Meme មួយ ដែល​បង្ហាញ​អំពី​តម្លៃ​ហ៊ុន​ឡើង​ ដែល​មាន​ន័យ​ថា​ការ​ដែល YouTube ជួប​បញ្ហា នឹង​ធ្វើ​ឲ្យ​តម្លៃ​ហ៊ុន​របស់​ Ponhub កើន​ឡើង ដោយ​សារ​អ្នក​ប្រើ​ប្រាស់​អាច​ងាក​ទៅ​កម្សាន្ត​អារម្មណ៍​ជា​មួយ​នឹង​វិបសាយ​នេះ។

នៅ​ក្រោម​ការ​បញ្ចេញ​មតិ​របស់ Pornhub ARIA ក៏​ឃើញ​មាន​ការ​បញ្ចេញ​មតិ​ជា​ហូរហែ​ ដែល​មាន​​​ដូច​ជា​ "Pornhub តែង​តែ​នៅ​ក្បែរ​យើង​អំឡុង​ពេល​​ជួប​បញ្ហា​បែប​នេះ” និង​ "អរគុណ​អ្នក​ដែល​តែង​តែ​នៅ​ក្បែរ​យើង”។

​​​​​​គួរ​ដឹង​ថា​ YouTube បាន​ដំណើរ​ការ​ធម្មតា​ឡើង​វិញ ក្រោយ​ពី​ជួប​បញ្ហា​អស់​រយៈពេល​ប្រហែល​ជិត ១​ម៉ោង៕

ប្រភព៖ Express ប្រែ​សម្រួល៖ សុខហេង

មតិយោបល់