
- ព្រហស្បតិ៍, 12 វិច្ឆិកា 2020 02:35
- ព័ត៌មាន
ច្បាស់នៅប៉ុណ្ណេះ? វីដេអូបង្ហាញថា 11 Pro Max ថ្មកាន់យូរជាង 12 Pro Max
- ព្រហស្បតិ៍, 12 វិច្ឆិកា 2020 02:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្បាស់នៅប៉ុណ្ណេះ? វីដេអូបង្ហាញថា 11 Pro Max ថ្មកាន់យូរជាង 12 Pro Max
ចន្លោះមិនឃើញ
អ្នកតាមដានរឿងរ៉ាវបច្ចេកវិទ្យាមួយចំនួនធំប្រហែលជាបានដឹងហើយថា iPhone 12 Pro Max មានទំហំថ្មត្រឹម 3687mAh ដែលតូចជាង iPhone 11 Pro Max មានទំហំថ្ម 3969mAh។ យ៉ាងណាក្ដី Apple អះអាងថាឈីប A14 Bionic ដែលសន្សំសំចៃថាមពលថ្មបានប្រសើរជាងមុន ជួយឲ្យ iPhone 12 Pro Max កាន់ថ្មបានយូរដូចជា iPhone 11 Pro Max។
ដើម្បីដឹងឲ្យកាន់តែច្បាស់គណនី YouTube ល្បីមួយឈ្មោះ Mrwhosetheboss បានធ្វើតេស្តថាមពលថ្មរវាង iPhone 12 Pro Max ជាមួយ iPhone 11 Pro Max និងស្មាតហ្វូន Android ចំនួនបួនទៀតមាន Note20 Ultra, Mate 40 Pro, Mi 10 Ultra និង OnePlus 8 Pro។
ក្រោយសាកល្បងបើកកម្មវិធីជាច្រើនលទ្ធផលចេញមកបង្ហាញថា iPhone 12 Pro Max រលត់មុនគេក្នុងចំណោមជើងខ្លាំងទាំង ៦ ដោយអាចទ្រាំទ្របានរយៈពេល ៧ម៉ោង ១៦នាទី។ ចំណែកស្មាតហ្វូនផ្សេងទៀតមានលទ្ធផលដូចខាងក្រោម ៖
៥. iPhone 11 Pro Max ៖ ៧ម៉ោង ៤២នាទី
៤. Mate 40 Pro ៖ ៨ម៉ោង ២២នាទី
៣. OnePlus 8 Pro ៖ ៨ម៉ោង ២៨នាទី
២. Mi 10 Ultra ៖ ៨ម៉ោង ៣១នាទី
១. Note 20 Ultra ៖ ៨ម៉ោង ៤១នាទី
ទស្សនាវីដេអូពេញដូចខាងក្រោមនេះ ៖