• 2020-11-11 02:42:52
  • ផលិតផលថ្មី

MacBook Pro 13 ថ្មី ថាមពលថ្មកាន់យូរជាងមុខ កម្លាំងខ្លាំងជាងមុន ប៉ុន្តែរក្សាតម្លៃដដែល

  • 2020-11-11 02:42:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​មិញ​ Apple បាន​ប្រកាស​ចេញ​ឈីប​ M1 ជា​ផ្លូវ​ការ​ ជា​ឈីប​ដែល Apple ផលិត​ឡើង​ដោយ​ខ្លួន​ឯង ដែល​វា​សមត្ថភាព​ខ្លាំង​ក្លា​ជាង​ឈីប​របស់ Intel ចំពោះ​ការ​បំពេញ​កិច្ចការ​មួយ​ចំនួន។ ទន្ទឹម​នឹង​នោះ Apple ក៏​បាន​បង្ហាញ​ចេញ MacBook Pro 13 ស៊េរី​ថ្មី​ដែល​ប្រើ​ប្រាស់​នូវ​ឈីប M1 នេះ​ផង​ដែរ។

ឈីប M1 របស់ Apple ដែល​មាន​ CPU ៨គ្រាប់ និង GPU ៨គ្រាប់​ ជួយ​ឲ្យ MacBook Pro 13 សរសេរ​កូដ​ក្នុង​កម្មវិធី Xcode លឿន​ជាង​មុន​ដល់ ២,៨​ដង​ ប្រៀប​នឹង​ MacBook Pro 13 ដែល​ប្រើ​ឈីប Intel។ វា​ក៏​អាច​ធ្វើ​ការ​ Render វីដេអូ 3D ក្នុង​កម្មវិធី Final Cut Pro បាន​លឿន​ជាង​មុន ៥,៩​ដង​ និង​អាច​ចាក់​វីដេអូ​កម្រិត 8K ProRes ក្នុង​កម្មវិធី DaVinci Resolve ដោយ​មិន​ធ្លាក់ Frame នោះ​ទេ។

ឈីប​ថ្មី​នេះ​ដែរ​ក៏​ជួយ​ឲ្យ MacBook Pro 13 ក្លាយ​ជា​កុំព្យូទ័រ​យួរ​ដៃ​ដែល​កាន់​ថ្ម​បាន​យូរ​ជាង​គេ​បំផុត​របស់ Apple ហើយ​កាន់​ថ្ម​បាន​យូរ​ជាង​ MacBook Pro 13 ដែល​ប្រើ​ឈីប Intel ចំនួន​ពីរ​ដង។ Apple សន្យា​ថា​ MacBook Pro 13 នេះ​អាច​បើក​​វិបសាយ​បាន ១៧​ម៉ោង និង​ទស្សនា​វីដេអូ​លើ Apple TV បាន​ដល់ ២០​ម៉ោង។

MacBook Pro 13 ដែល​ប្រើ​ឈីប M1 មាន​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​ចាប់​ពី​ថ្ងៃ​នេះ ដោយ​វា​មាន​តម្លៃ​ចាប់​ពី ១២៩៩​ដុល្លារ សម្រាប់​ប្រភេទ RAM 8GB/ROM 256GB និង​តម្លៃ ១៤៩៩​ដុល្លារ សម្រាប់​ប្រភេទ RAM 8GB/ROM 512GB៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់