• 2020-11-10 08:57:53
  • ព័ត៌មាន

Xiaomi ​ប្រកាស​ចេញ​លក់​ ​បង្គន់​ឆ្លាត​វៃ អាច​បញ្ជា​ដោយ​សំឡេង​បាន​ (វីដេអូ)

  • 2020-11-10 08:57:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​និង​គ្រឿង​អេឡិចត្រូនិច​ ចិន Xiaomi ​បាន​បញ្ចេញ​នូវ​ផលិតផល​ថ្មី​ៗ​ជា​ច្រើន​ ​ក្នុង​នោះ​ ​​បង្គន់​ឆ្លាត​វៃ​ អាច​បញ្ជា​ដោយ​សំឡេង​បាន​ដំបូង​គេ​បង្អស់​ ​ក៏​លេច​រូបរាង​ឡើង​ផង​ដែរ​។

បង្គន់​ឆ្លាត​វៃ អាច​បញ្ជា​ដោយ​សំឡេង​

​បង្គន់​ឆ្លាត​វៃ​ខាង​លើ​ អាច​ដំណើរ​បាន​ដោយ​ការ​បំពាក់​បន្ទះឈីប​ AI ​នៅ​លើ​ចាន​បង្គន់ ​និង​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ Dabai Voice Control ថ្មី។ ​

​អ្នក​អាច​​បញ្ជា​វា​ឲ្យ​បើក​គំរប​ចាន​បង្គន់ ​បាន​ដោយ​ការ​ set-up ​សំឡេង​របស់​អ្នក​។ ​ក្រៅ​ពី​មុខ​ងារ​ទំនើប​ខាង​លើ ​បង្គន់​នេះ ផលិត​ឡើង​ដោយ​​បំពាក់​កញ្ជាក់​ភ្លឺ​គុណភាព​ល្អ ជាមួយ​នឹង​អេក្រង់​បញ្ជា LED ។ ដោយ​ការ​សហការ​នឹង​​បច្ចេកវិទ្យា​កម្រិត​ខ្ពស់ ​Plazma Sterilization ដែល​ប្រើប្រាស់​រួច​ហើយ​ក្នុង​វិស័យ​សុខាភិបាល​ ។

​ឥឡូវ​នេះ​ អ្នក​ក៏​អាច​កម្ម៉ង់​ទិញ​បាន​តាម​រយៈ​វិបសាយ​ YouPin ​តម្លៃ​លក់​នៅ​ចិន​ ៣,៥២៩ យ័ន្ត​ប្រមាណ​ជា ​៥៣៩ ដុល្លារ​អាមេរិក។ (ចាប់​បើក​ទទួល​ឥវ៉ាន់​កាល​ពីថ្ងៃ ១០ វិច្ឆិការ​តទៅ)​៕ ទស្សនា​វីដេអូ​ខាងក្រោម៖

ប្រភព៖ Gizmodo ប្រែ​សម្រួល៖ រក្សា

មតិយោបល់