• 2020-11-10 02:00:40
  • ព័ត៌មាន

Twitter របស់លោក ត្រាំ នឹងបាត់ខែលការពារពិសេស ពេលប្រធានាធិបតីថ្មីឡើងកាន់តំណែង

  • 2020-11-10 02:00:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាញ​សង្គម​ Twitter បាន​​បញ្ជាក់​ទៅ​កាន់​សារព័ត៌មាន The Verge ថា​ នៅ​ថ្ងៃ​ទី​២០ ខែ​មករា​ខាង​មុខ (ពេល​ដែល​លោក Joe Biden ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​អាណត្តិ​បន្ទាប់)​ គណនី Twitter ​​ផ្ទាល់​ខ្លួន​របស់​លោក​ដូណាល់ ត្រាំ នឹង​បាត់បង់​​​តំណែង​ជា​គណនី​ថ្នាក់​ដឹក​នាំ​ពិភពលោក។

នៅ​លើ Twitter ​មេ​ដឹក​នាំ​ពិភពលោក​ទទួល​បាន​សិទ្ធ​ពិសេស​ខុស​ពី​អ្នក​ប្រើ​ប្រាស់។ សម្រាប់​អ្នក​ប្រើ​ប្រាស់​ធម្មតា ការ​បង្ហោះ​ដែល​មាន​​ល្មើស​នឹង​ច្បាប់​ Twitter អាច​ធ្វើ​ឲ្យ​គណនី​នោះ​ត្រូវ​ខូច ឬ​​​ដក​ចេញ​ការ​បង្ហោះ​នោះ​។ យ៉ាងណាក្ដី សម្រាប់​គណនី​មេ​ដឹក​នាំ​ពិភពលោក​ដែល​បង្ហោះ​សារ​ល្មើស​នឹង​គោលការណ៍​ Twitter ​គឺ​គ្រាន់​តែ​មាន​ការ​​ដាក់​​ចំណាំ​នៅ​លើ​ការ​បង្ហោះ​នោះ ដើម្បី​ប្រាប់​ដល់​អ្នក​ប្រើ​ប្រាស់​ថា​ការ​បង្ហោះ​នោះ​គឺ​ខុស​ពី​គោលការណ៍​របស់​ Twitter។

ជាក់​ស្ដែង នា​ពេល​កន្លង​មក​នេះ​លោក ដូណាល់ ត្រាំ បាន​បង្ហោះ​សារ​ជា​ច្រើន​ដែល​បាន​ប៉ះពាល់​ដល់​គោលការណ៍​របស់ Twitter។ នៅ​ពេល​ដែល​លោក​លែង​ជា​ប្រធានាធិបតី​អាមេរិក គណនី​របស់​លោក​ត្រាំ អាច​នឹង​ត្រូវ​​​បិទ ​ប្រសិន​បើ​លោក​ល្មើស​នឹង​គោលការណ៍​របស់ Twitter៕​​

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់