• 2020-11-06 06:41:45
  • ព័ត៌មាន

Yamaha MT-07 ឆ្នាំ២០២១ ផ្លាស់ប្តូរថ្មីច្រើន បង្ហាញខ្លួនជាផ្លូវការ

  • 2020-11-06 06:41:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនម៉ូតូ Yamaha បានប្រកាសចេញម៉ូតូ MT-07 ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ ដែលទទួលបានការអាត់ដេតគួរឲ្យចាប់អារម្មណ៍ជាច្រើន។

ម៉ូតូ Yamaha MT-07 ឥឡូវនេះ មានកម្លាំងរហូតដល់ទៅ ៧២សេះ ហើយដំណើរការដោយចង្កឹះលេខ ៦វគ្គ។ បើនិយាយពីការឌីហ្សាញវិញ វាបានបំពាក់ចង្កៀងមុខថ្មី ប្រភេទ LED ជាមួយនឹងអំពូលបំភ្លឺពេលថ្ងៃ LED DRL យ៉ាងទាក់ទាញ។ មិនតែប៉ុណ្ណោះ សូម្បីតែស៊ីញ៉ូឆ្វេងស្តាំក៏ជាប្រភេទ LED មានរូបរាងស្លីមផងដែរ។

ចំពោះកុងទ័ររបស់ MT-07 ថ្មីនេះ គឺជាប្រភេទឌីជីថល ដែលបង្ហាញពណ៌មានច្រើនដូចជា ល្បឿន, សីតុណ្ហភាព, លេខ និង កម្រិតសាំង ជាដើម។ ធុងសាំងរបស់វាមានចំណុះ ១៤លីត្រ ហើយកៅអីអង្គុយរបស់វាមានកម្ពស់ ៨០៥មីល្លីម៉ែត្រពីដី ខណៈទម្ងន់ម៉ូតូសរុបគឺ ១៨៤គីឡូក្រាម។

Yamaha MT-07 ប្រើហ្វ្រាំងឌីសប្រភេទ ABS ដោយខាងមុខមានទំហំ ២៩៨មីល្លីម៉ែត្រ និង ខាងក្រោយ ២៤៥មីល្លីម៉ែត្រ។ ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធបូមរបស់វាមិនមានការផ្លាស់ប្តូរឡើយ ដោយនៅតែប្រើប្រភេទ Telescopic នៅខាងមុខ និង Monoshock នៅខាងក្រោយដដែល។ ម៉ូតូនេះមានចំនួន ៣ ពណ៌ គឺ Storm Fluo, Icon Blue និង Ice Black៕

ប្រភព៖ paultan ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់