• 2020-11-05 08:03:21
  • ព័ត៌មាន

ក្រុមហ៊ុន​រថយន្ត​ល្បី ​Hyundai ​មក​ដាក់​រោងចក្រ​ផលិត​រថយន្ត​ ក្នុង​​ប្រទេស​អាស៊ាន​មួយ​នេះ

  • 2020-11-05 08:03:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​ផលិត​រថយន្ត​ Hyundaiរបស់ប្រទេសកូរ៉េខាងត្បូងលំដាប់ថ្នាក់ពិភពលោក បាន​ជ្រេីស​រេីស​ប្រទេស​ឥណ្ឌូនេសុី ធ្វេី​ជា​រោងចក្រ​ផលិត​រថយន្ត​ធំ​ជាង​គេ​បំផុត ក្នុង​តំបន់​អាស៊ាន​ក្នុង​ទំហំ​ទឹក​ប្រាក់​វិនិយោគ​ចំនួន ១,៥៥ ប៊ីលាន​ដុល្លារ​អាមេរិក។

​ចំពោះ​មូលហេតុ​ដែល​នាំ​ក្រុម​ហ៊ុន​កូរ៉េ​មួយ​នេះ​ជ្រេីសរេីស​ ប្រទេស​ឥណ្ឌូនេសុី​ ដោយសារ​តម្លៃ​ពលកម្ម​ថោក​ និង​មាន​ធនធាន​មនុស្ស​គ្រប់​គ្រាន់​រួម​ជាមួយ​ជំនាញ​ច្បាស់លាស់​។

ឥណ្ឌូណេស៊ី ​ក៏​ជា​ទីតាំង​ដ៏​ល្អ​សម្រាប់ការវិនិយោគ ដែលកាលពីមុនរថយន្តកូរ៉េមួយនេះពិបាកប្រកួតប្រជែងនៅក្នុងតំបន់អាស៊ាននេះ ដែល​ភាគច្រេីន​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ប្រាក់​ចំណូល​ទាប​ និង​រថយន្តកូរ៉េមួយនេះមានតម្លៃខ្ពស់ជាងរថយន្តជប៉ុន​ ដូច្នេះ​ ទើប​ជ្រេីសរេីស​ប្រទេស​ឥណ្ឌូនេសុី​សម្រាប់​ផលិត​រថយន្តក្នុងទីផ្សារតំបន់អាស៊ាន​។

លើស​ពី​នេះ​ទៀត ​ឥណ្ឌូណេស៊ី ​ក៏​អាច​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មួយ​ក្នុង​ចំណោម​មជ្ឈមណ្ឌល​ផ្សេង​ទៀត​របស់ ​Hyundai​ ហេីយក៏ជារោងចក្រ​ផលិត​រថយន្ត​គ្រប់​ប្រភេទ​របស់ Hyundai រួមទាំងរថយន្តអគ្គីសនីដែលធំជាងគេបំផុតប្រចាំតំបន់​អាស៊ាន​ និង​ចូល​រួមប្រកួត​ប្រជែង​ជាមួយ​ម៉ាក​រថយន្ត​របស់ជប៉ុននៅតំបន់អាស៊ាន៕ ប្រភព:Re-IDEA

មតិយោបល់