• 2020-11-04 08:44:52
  • ព័ត៌មាន

Google ថា Pixel 5 ហើបអេក្រង់គឺជារឿងធម្មតាទេ

  • 2020-11-04 08:44:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ចេញ​លក់​កាល​ពី​ខែ​តុលា​រួច​មក អ្នក​ប្រើ​ប្រាស់​ Pixel 5 មួយ​ចំនួន​បាន​សម្ដែង​នូវ​កង្វល់​របស់​ខ្លួន​អំពី​​ចំណុច​ខុស​ប្រក្រតី​មួយ ដោយ​គេ​សង្កេត​ឃើញ​មាន​​គម្លាត​​រវាង​អេក្រង់​ និង​តួ​ខ្លួន​នៃ​ទូរសព្ទ។

ពេល​នេះ Google បាន​ធ្វើ​ការ​ឆ្លើយ​តប​តាម​រយៈ​សហគមន៍​អនឡាញ​របស់​ Pixel ដោយ​និយាយ​ថា​​​វា​មិន​មែន​ជា​បញ្ហា​នៃ​ការ​ឌីហ្សាញ ឬ​ជា​បញ្ហា​អ្វី​គួរ​ឲ្យ​​ព្រួយ​បារម្ភ​នោះ​ទេ ប៉ុន្តែ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ឌីហ្សាញ​​របស់​ទូរសព្ទ​ប៉ុណ្ណោះ។

បន្ថែម​ពី​នេះ Google បាន​បញ្ជាក់​ថា​​គម្លាត​នេះ​គឺ​មិន​បាន​ប៉ះពាល់​ដល់​សមត្ថភាព​ការពារ​ទឹក និង​ធូលី​ដី ឬ​មុខងារ​ដទៃ​ទៀត​នោះ​ទេ។ មាន​ន័យ​ថា​អ្នក​ប្រើ​ប្រាស់​នៅ​អាច​ជឿជាក់​នឹង​សមត្ថភាព​ការពារ​កម្រិត IP68 របស់​ស្មាតហ្វូន​បាន៕​

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់