• 2020-11-04 07:07:56
  • ព័ត៌មាន

ស្ដាប់ហើយស្ញប់ស្ញែង! មេ Facebook ធ្លាប់ប្រាប់​​យ៉ាង​ខ្លី​ពីរឿង​ពាក់​អាវ​យឺត​ដដែល​រាល់​ថ្ងៃ

  • 2020-11-04 07:07:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Mark Zuckerberg នាយក​ប្រតិបត្តិ Facebook បាន​ទម្លាយ​ប្រាប់​មូលហេតុ​ពិត​ថា​តើ "ហេតុ​អ្វី​លោក​ពាក់​អាវ​យឺត​ដដែល​រាល់​ថ្ងៃ​អីចឹង?” នៅ​ក្នុង​វេទិកា​សំណួរ-ចម្លើយ​ជា​សាធារណៈ​លើក​ដំបូង​កាល​ពី​ឆ្នាំ ២០១៤។ មនុស្ស​គ្រប់​គ្នា​រំពឹង​ថា Zuckerberg នឹង​ឆ្លើយ​បែប​កំប្លែង ដឹង​អី​លោក​បាន​ផ្ដល់​ចម្លើយ​យ៉ាង​ម៉ឺងម៉ាត់​មួយ​ធ្វើ​ឲ្យ​អ្នក​ក្នុង​វេទិកា​ស្ញប់ស្ញែង។

mark-zuckerberg-china-1

លោក​បាននិយាយថា "​ខ្ញុំ​ពិត​ជា​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​ស្អាត​បរិសុទ្ធ ដើម្បី​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​​តិច​តាម​ដែល​អាច​ធ្វើ​ទៅ​បាន"។ សូម្បី​តែ​ការ​សម្រេច​តូចៗ​ដូច​ជា​ជ្រើស​រើស​សម្លៀកបំពាក់ ឬ​អាហារ​ទទួល​ទាន​ពេល​ព្រឹក អាច​នឹង​នឿយហត់ និង​ខាត​កម្លាំង ហើយ​លោក​មិន​ចង់​ខ្ជះខ្ជាយ​ពេល​វេលា​លើ​បញ្ហា​នេះ​ឡើយ។

លោកបន្តថា "​ខ្ញុំ​ពិត​ជា​សំណាង​ក្នុង​មុខ​តំណែង​នេះ​ដែល​ភ្ញាក់​ឡើង​រាល់​ថ្ងៃ​ត្រូវ​ជួយ​បម្រើ​ដល់​មនុស្ស​ជាង ១ ពាន់​លាន​នាក់។ ហើយ​ខ្ញុំ​មាន​អារម្មណ៍​មិន​បាន​ធ្វើការងារ​របស់​ខ្ញុំ បើ​សិន​ខ្ញុំ​ចំណាយ​ថាមពល​ខ្ញុំ​លើ​រឿង​គ្មាន​ប្រយោជន៍ ឬ​រឡិករឡក់​លើ​ជីវិត​ខ្ញុំ"។ ប្រធានក្រុមហ៊ុនវ័យក្មេង​រូប​នេះ​បញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់។ ប្រិយមិត្ត​ក៏​អាច​សម្គាល់​ឃើញ​ថា ជា​ទូទៅ រាល់​ព្រឹត្តិការណ៍​សាធារណៈ​ទាំង​អស់ Zuckerberg តែង​តែ​ពាក់​អាវ​យឺត​ប្រផេះ​ដដែលៗ៕

mark-zuckerberg-242 mark-zuckerberg-177 mark-zuckerberg-facebook-90 mark-zuckerberg-home mark-zuckerberg-96 156916_483898591776_7812178_n randi-and-mark-zuckerberg-with-katy-perry facebook-zuckerberg-nasdaq

ប្រភព៖ Businessinsider

មតិយោបល់