• 2020-11-04 04:02:22
  • ព័ត៌មាន

Huawei Mate 40 Pro ជាប់ជាទូរសព្ទ Android កំពូលប្រចាំខែតុលា

  • 2020-11-04 04:02:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

AnTuTu បាន​ចេញ​ផ្សាយ​អំពី​ស្មាតហ្វូន​ Android ​ដែល​មាន​សមត្ថភាព​ខ្លាំង​លើស​គេ​ទាំង​១០ ប្រចាំ​ខែ​តុលា ដែល​លទ្ធផល​គឺ Huawei Mate 40 Pro ស្ថិត​នៅ​លើ​តំណែង​កំពូល។

ពិន្ទុ​ជា​មធ្យម​ដែល Mate 40 Pro ទទួល​បាន​ពី​ការ​ធ្វើ​តេស្ត​លើ​កម្មវិធី AnTuTu 8 គឺ​ ៦៨៥ ៣៣៩​ពិន្ទុ ប៉ុន្តែ​ប្រសិន​បើ​ដំណើរ​ការ​មុខងារ​បង្កើន​សមត្ថភាព​នោះ​ Mate 40 Pro​ អាច​ទទួល​បាន​ពិន្ទុ​លើស​ពី ៧២​ម៉ឺន​ពិន្ទុ។

​តំណែង​លេខ​ពីរ​ និង​លេខ​បី​គឺ iQOO 5 Pro និង iQOO 5 ដែល​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប Snapdragon 865+ ដូច​គ្នា។ ​បន្ត​បន្ទាប់​មក​ទៀត​គឺ​មាន​ vivo X50 Pro+, Xiaomi Redmi K30S, Xiaomi Mi 10 Ultra, ROG Phone 3, Legion Gaming Phone Pro, Xiaomi Black Shark 3S និង OPPO Find X2 Pro៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់