• 2020-11-03 10:53:00
  • ព័ត៌មាន

MG នៅកម្ពុជាកំពុងជោគជ័យនឹងការតាំងពិព័រណ៍នៅផ្សារទំនើបពីរ

  • 2020-11-03 10:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

MG Cambodia កំពុងទទួលបានភាពជោគជ័យជាមួយនឹងការតាំងពិព័រណ៍នានារបស់ខ្លួននៅផ្សារទំនើប Makro និង Aeon Mall ហើយរថយន្តយីហោម៉ាក MG បានរីករាយជាមួយនឹងសញ្ញានៃភាពរីកចម្រើនក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយរថយន្តប្រភេទ SUV ម៉ូដែល MG RX5, ប្រភេទ Sedan ម៉ូដែល MG 6, ប្រភេទ Crossover new MG ZS និងប្រភេទ SUV 7កៅអី គឺរថយន្តMG RX8។ ត្រឹមតែរយៈពេល10ខែតែប៉ុណ្ណោះ ក្រុមហ៊ុនMGមានការលក់កើនឡើងដល់ 144% បើប្រៀបទៅនឹងលទ្ធផលនៃការលក់កាលពីឆ្នាំមុន។

ខណៈពេលដែល សេដ្ឋកិច្ចកំពុងមានការធ្លាក់ចុះដោយសារការរងឥទ្ធិពលនៃជំងឺកូវីដ១៩ អតិថិជនគឺបានស្វែងរករថយន្តដែលមានតម្លៃសមរម្យនៅលើទីផ្សារ ហើយមនុស្សជាច្រើនតែងតែងាកទៅរកម៉ាកយីហោណាដែលគេទទួលស្គាល់ច្រើននិងមានតម្លៃសមរម្យ។ រថយន្តMGពិតជាបានផ្តល់ជូននូវអ្វីដែលមនុស្សជាច្រើនកំពុងត្រូវការក្នុងស្ថានភាពដ៏លំបាកនេះផងដែរ ជាមួយយុទ្ធសាស្ត្រនៃតម្លៃដ៏សមរម្យនេះបានទាក់ទាញដល់គ្រួសារដែលជាម្ចាស់រថយន្តមួយទឹកបានងាកមកប្រើប្រាស់រថយន្តថ្មីវិញ។

ក្នុងឆ្នាំ2020នេះ ក្រុមហ៊ុន MG Cambodia បានទទួលភាពជោគជ័យនៃការលក់នៅគ្រប់ការតាំងពិព័រណ៍រថយន្ដដូចជានៅ Aeon Mall Phnom Penh, Makro Phnom Penh និងខេត្តសៀមរាបជាដើម ពីព្រោះរថយន្ត MG បានផ្តល់ជូននូវតម្លៃសមរម្យ(ឧទាហរណ៏រថយន្តម៉ូឌែលMG RX5មានតម្លៃត្រឹមតែ$38,000តែប៉ុណ្ណោះដែលពិតជាសាកសមសម្រាប់គ្រួសារកម្ពុជាដែលមានចំណូលមធ្យម), ហើយវាបានបំពាក់ដោយមុខងារប្រើប្រាស់យ៉ាងសន្សំសំចៃ, ការទាក់ទាញនៃប្រណីតភាព និងបច្ចេកវិទ្យាថ្មីៗចុងក្រោយផងដែរ។ មិនតែប៉ុណ្ណោះទេរថយន្តMGត្រូវបានបំពាក់ដោយម៉ាស៊ីនតូចដែលធ្វើអោយរថយន្តស៊ីសាំងតិច ហើយបំពាក់បន្ថែមដោយតួបូសម្រាប់ជំនួយកម្លាំងនិងសំទុះ។ ហើយអ្វីដែលដក់ក្នុងចិត្តអតិថិជននោះគឺគ្រប់ម៉ូឌែលទាំងអស់នឹងត្រូវបានផ្តល់ជូននូវការធានារយៈពេល3ឆ្នាំ ឬ100,000km។

បន្ថែមពីនេះទៀត ក្រុមហ៊ុន MG តែងតែផ្តល់ជូននូវការបញ្ចុះតម្លៃយ៉ាងពិសេសជាមួយនឹងអត្ថប្រយោជន៏ជាច្រើនដល់អតិថិជន។ MGក៏បានរៀបចំការចាប់ឆ្នោតផ្សព្វសំណាងជូនដល់អតិថិជនដែលធ្វើការកក់ទិញរថយន្តថ្មីជាមួយការតាំងពិព័រណ៍ដោយផ្តល់ជូនបន្ថែមនូវកាដូរជាច្រើនដូចជា ៖ ប៊ិចMG, មួក, power bank, អាវភ្លៀង និងកាដូរជាច្រើនទៀត។ ហើយនាចុងសប្តាហ៏នេះចាប់ពីថ្ងៃទី 6ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមហ៊ុនMGនឹងមានការតាំងពិព័រណ៍រថយន្តនៅផ្សារទំនើប Aeon Mall Phnom Pneh ផងដែរ។ លើសពីនេះទៅទៀត MG Cambodiaបានពង្រីកសាខាបន្ថែមទៀតនៅខេត្តសៀមរាបដែលនឹងធ្វើការសម្ពោធជាផ្លូវនាពេលឆាប់ៗនេះ។

លោក ពុំ សូរិយា នាយកគ្រប់គ្រងនៅ TF Motors បានមានប្រសាសន៍ថា ៖ “ឆ្នាំ2020 នេះជាឆ្នាំមួយដែលផ្តល់សញ្ញាថា MG ពិតជាទទួលបានភាពជោគជ័យលើទីផ្សាររថយន្តកម្ពុជា។ វាពិតជាមានមោទនភាពណាស់ដែលបានឃើញអតិថិជនជាច្រើនធ្វើដំណើរតាមដងផ្លូវជាមួយរថយន្ដMG និងបង្ហាញពីភាពត្រឹមត្រូវនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនMG ព្រមជាមួយដៃគូដ៏អស្ចារ្យក្នុងការបង្កើតបណ្តាញនៅទូទាំងតំបន់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះដែលបានផ្តល់ជូននូវចំណុចបីដ៏អស្ចារ្យគឺ ភាពទាក់ទាញ, តម្លៃ និងភាពទំនើប”៕

មតិយោបល់