• 2020-11-03 06:47:42
  • ព័ត៌មាន

ស្មាតហ្វូនថ្មីរបស់ Huawei រាងស្រដៀងៗនឹង iPhone 12

  • 2020-11-03 06:47:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei បាន​បង្ហាញ​ចេញ​​​ស្មាតហ្វូន nova 7 SE កាល​ពី​ខែ​មេសា និង​កាល​ពី​ខែ​មុន​បាន​បញ្ចេញ nova 7 SE 5G Youth។ នា​ថ្ងៃ​នេះ​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា​ខ្លួន​នឹង​បញ្ចេញ​ស្មាតហ្វូន​ថ្មី nova 8 SE នា​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា​ខាង​មុខ។

Huawei បាន​បញ្ជាក់​តាម​រយៈ​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម Weibo ដោយ​មាន​អម​ជា​មួយ​រូបភាព Teaser មួយ ដែល​បញ្ជាក់​ឲ្យ​ដឹង​ជា​មុន​ថា nova 8 SE នឹង​មាន​បំពាក់​កាមេរ៉ា​ក្រោយ​៤​គ្រាប់ ហើយ​មាន​​​ស៊ុម​ជុំវិញ​មាន​ផ្ទៃ​រាប​ស្មើ​ស្រដៀង​នឹង iPhone 12។

Huawei បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​ទៀត​ ដោយ​បាន​បញ្ជាក់​អំពី​ជម្រើស​ពណ៌, លក្ខណៈ​សម្បត្តិ​មួយ​ចំនួន ដែល​ក្នុង​នោះ​មាន​អេក្រង់ OLED ទំហំ ៦,៥៣អ៊ីញ, កាមេរ៉ា​ក្រោយ​ទំហំ 64MP និង​សាក​ថ្ម​ល្បឿន​លឿន 66W៕​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់