• 2020-11-03 02:30:28
  • ព័ត៌មាន

Ram 1500 TRX និង Ford F-150 Raptor មួយណាស៊ីប្រេងជាង?

  • 2020-11-03 02:30:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗកន្លងទៅនេះ Ram បានប្រកាសចេញរថយន្តភីកអាប់ 1500 TRX ដែលមានកម្លាំងដល់ ៧០២សេះ ធ្វើឲ្យមនុស្សជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

Ram 1500 TRX នេះមានបំពាក់ម៉ាស៊ីនចំណុះ ៦,២លីត្រ Supercharged Hemi V8 ហើយថែមទាំងមានសមត្ថភាព Off-road មិនធម្មតាទៀតផង។ ចំពោះកំពូលភីកអាប់ប្រភេទនេះ គេមិនសូវគិតប៉ុន្មានឡើយចំពោះកម្រិតស៊ីប្រេងរបស់វា ប៉ុន្តែប្រសិនបើអ្នកជាម្ចាស់រថយន្តនេះ អ្នកប្រហែលជាត្រូវចូលហ្គារាស់ចាក់ប្រេងញឹកញាប់បន្តិចហើយ។

បើយោងតាម FCA បានឲ្យដឹងថា ភីកអាប់ Ram 1500 TRX នេះមានកម្រិតស៊ីប្រេង ២៣,៥លីត្រ/ក្នុងក្រុង ១៦,៨លីត្រ/ក្រៅក្រុង និង ១៩,៦លីត្រ/ជាមធ្យម សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ។

ដោយឡែក បើក្រឡេកទៅមើលគូប្រជែងរបស់វាវិញ គឺ Ford F-150 Raptor ដែលបំពាក់ម៉ាស៊ីនចំណុះ ៣,៥លីត្រ twin-turbocharged V6 មានកម្លាំង ៤៥០សេះ មានកម្រិតស៊ីប្រេង ១៥,៦លីត្រ/ក្នុងក្រុង ១៣លីត្រ/ក្រៅក្រុង និង ១៤,៧លីត្រ/ជាមធ្យម សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ៕

ប្រភព៖ MotorTrend ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់