• 2020-10-28 10:04:26
  • ព័ត៌មាន

មិនទាន់ដឹងអីផង iPhone 12 មានគេដាក់លក់មួយទឹកនៅខ្មែរបាត់!

  • 2020-10-28 10:04:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីចេញលក់នៅលើទីផ្សារប្រទេសកម្ពុជាមិនបានប៉ុន្មានផង ឥឡូវនេះ iPhone 12 ត្រូវហាងមួយប្រកាសដាក់លក់មួយទឹកបាត់ទៅហើយ។ iPhone 12 នោះមានពណ៌ខៀវ ទំហំ ១២៨ GB ជាប្រភេទ ZA ស៊ីម២ ហើយត្រូវគេដាក់លក់ក្នុងតម្លៃ ៩៦៩ដុល្លារ។

គួរឲ្យដឹងថា iPhone 12 ថ្មីត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៧៩៩ដុល្លារ សម្រាប់ទីផ្សារបរទេស ខណៈនៅទីផ្សារក្នុងស្រុកវិញ គឺប្រហែល ១ ០៤០ដុល្លារ។ តម្លៃនេះគឺអាស្រ័យទៅតាមហាងនីមួយៗ។

លក្ខណៈ​សម្បត្តិ​សំខាន់ៗរបស់ iPhone 12 ៖

  • អេក្រង់ Super Retina XDR ទំហំ ៦,១អ៊ីញ (iPhone 12) ដែល​មាន​កម្រិត​បង្ហាញ 2532 x 1170ភីកសែល, កម្រិតពន្លឺ 1200nit និង​គាំទ្រ Dolby Vision ជា​មួយ HDR10
  • រចនាបថ​គែម​ជុំវិញ​រាប​ស្មើ ដែល​ iPhone 12 មាន​កម្រាស់ស្ដើង​ជាង​មុន ១១%, ទំហំ​តូច​ជាង​មុន ១៥% និង​ស្រាល​ជាង​ iPhone 11 ចំនួន ១៦%
  • បន្ទះ​ឈីប A14 Bionic ដែល​មាន​ដំណើរ​ការ CPU និង​ដំណើរ​ការ GPU ខ្លាំង​ជាង​មុន​
  • គាំទ្រសេវា 5G
  • ជម្រើសពណ៌ចំនួនប្រាំ
  • កាមេរ៉ា​ក្រោយ​ពីរគ្រាប់ Wide-Angle ទំហំ 12MP និង​កាមេរ៉ា Ultrawide ទំហំ 12MP មាន Aperture ទូលាយជាងមុន, ​ប្រើ​ប្រាស់​នូវ​ឡេន 7P ជា​លើក​ដំបូង អាច​ផលិត​រូបភាព​នៅ​ទី​ងងឹត​បាន​ប្រសើរ​ជាង​មុន ២៧%
  • ប្រព័ន្ធ​ដែក​ឆក់​ MagSafe ​ដែលអាចប្រើគួបផ្សំជាមួយផលិតផលជាច្រើន
  • ទ្រាំទ្រការធ្លាក់ប្រសើរជាងមុន ៤ដង

ប្រភព និងរូបភាពពី ៖ Hakly Black Store

អត្ថបទ៖ សេង ឡុង

មតិយោបល់