- 2020-10-28 09:24:33
- ព័ត៌មាន
Jack Ma នឹងក្លាយជាបុគ្គលមានជាងគេក្នុងលោកលំដាប់ទី១១ ដោយសារក្រុមហ៊ុនលុយកាក់មួយ
- 2020-10-28 09:24:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jack Ma នឹងក្លាយជាបុគ្គលមានជាងគេក្នុងលោកលំដាប់ទី១១ ដោយសារក្រុមហ៊ុនលុយកាក់មួយ
ចន្លោះមិនឃើញ
សហស្ថាបនិកក្រុមហ៊ុន Alibaba Group លោក Jack Ma រំពឹងថានឹងឡើងឈរលើតំណែងលេខ ១១ លើបញ្ជីបុគ្គលិកមានទ្រព្យសម្បត្តិច្រើនជាងគេក្នុងលោករបស់ទស្សនាវដ្ដី Bloomberg។
ការរំពឹងទុកនេះគឺក្រោយពីក្រុមហ៊ុន Ant Group ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មផ្នែកហិរញ្ញវត្ថុមួយរបស់ Alibaba Group នឹងមានតម្លៃហ៊ុនថ្លៃបំផុតពេលប្រកាសដាក់លក់ហ៊ុនជាសាធារណៈនៅខែវិច្ឆិកាខាងមុខ។
លោក Jack Ma មានកាន់កាប់ចំណែកភាគហ៊ុន ៨,៨% ក្នុងក្រុមហ៊ុន Ant Group ដែលគិតជាទឹកប្រាក់គឺអាចស្មើនឹង ២៧,៤ពាន់លានដុល្លារ។ តម្លៃនៃចំណែកភាគហ៊ុននេះនឹងធ្វើឲ្យទ្រព្យសម្បត្តិសរុបរបស់លោក Jack Ma កើនឡើងដល់ ៧១,១ពាន់លានដុល្លារ អាចក្លាយជាអ្នកមានជាងគេលំដាប់ទី ១១៕