• 2020-10-28 02:46:23
  • ព័ត៌មាន

Toyota បង្ហាញតម្លៃឡានប្រើអ៊ីដ្រូហ្សែនដំបូងបង្អស់របស់ខ្លួនហើយ

  • 2020-10-28 02:46:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota បានបញ្ជាក់ថា រថយន្តប្រើអ៊ីដ្រូហ្សែន Mirai ជំនាន់ទី២ របស់ខ្លួន នឹងបង្ហាញមុខជារូបរាងពិតប្រាកដសម្រាប់ដាក់លក់នៅលើទីផ្សារ នាខែធ្នូខាងមុខនេះតែម្តង។

បើប្រៀបធៀបទៅនឹងជំនាន់មុន រថយន្ត Mirai ជំនាន់ទី២ នេះ មានការឌីហ្សាញខុសប្លែកមុនឆ្ងាយ លែងកាត់រកម៉ូដែល Prius ហើយ តែងាកមកឌីហ្សាញតាម Lexus LS 500 វិញ។ ជាក់ស្តែងគឺវាបានប្រើគ្រោងឆ្អឹងរបស់ LS 500។

គួរឲ្យដឹងថា រថយន្ត Toyota Mirai ជំនាន់ទី២ នោះ មានប្រវែង ៤ ៩៧៣មីល្លីម៉ែត្រ ទទឹង ១ ៨៨៥មីល្លីម៉ែត្រ និងកម្ពស់ ១ ៤៦៨មីល្លីម៉ែត្រ ហើយមានប្រវែងពីកង់មុខទៅកង់ក្រោយ ២ ៩១៨មីល្លីម៉ែត្រ។

Toyota អះអាងថា Mirai ថ្មី នឹងមានចម្ងាយបើកបរប្រសើរជាងមុន ៣០% ដែលមានន័យថា ចាក់អ៊ីដ្រូហ្សែនមួយពេញវាអាចបើកបានចម្ងាយ ៦៥០គីឡូម៉ែត្រ ជាមួយនឹងតម្លៃចាប់ពី ៦៣ ៩០០អឺរ៉ូ ឬប្រហែល ៧៥ ២០០ដុល្លារ សម្រាប់ទីផ្សារបរទេស៕

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់